អ្នកសារពត៌មានមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានទៅដល់អ្នកផ្សេងទៀត

នាយិកា អង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT) កញ្ញា ស្រី សុធាវីបាននិយាយថាអ្នកសារពត៌មានតួនាទីសំខាន់ក្នុងការពាំនាំនូវពត៌មានទៅដល់អ្នកផ្សេងទៀត ក្នុងការផ្សព្វផ្សាយ ឲ្យមហាជនបានដឹងអំពី គោលនយោបាយ របស់គណបក្ស នីមួយៗដើម្បីធ្វើការសម្រេចចិត្ត តែបើសារពត៌មាន លម្អៀងមិនត្រឹមត្រូវតាមវិជ្ជាជីវរបស់គាត់ ដូជា មានការញុះញង់ បំផុសបំផុល នាំឲ្យមានការប្រើភាសាហិង្សា អាចនាំឲ្យមាន ចលាចលដល់សង្គមផងដែរ។ កញ្ញាបន្តទៀតថា « សារសំខាន់របស់អ្នកសារពត៍មាន គឺ មានតួនាទីសំខាន់ណាស់នៅក្នុងការពាំនាំនូវបញ្ហាផ្សេងៗ ហើយឆ្លើយតបទៅលើដំណោះស្រាយ របស់ប្រជាពលរដ្ឋដែលមានបញ្ហា អ្វីដែលគាត់ផ្សាយពត៏មានចេញទៅ គឺជាពត៏មានដែល លើកទឹកចិត្ត ដែលផ្ដល់ចំណេះដឹង ឬក៏ជាការអប់រំ ជាដំណោះស្រាយ ជាការឆ្លើយតប ទៅលើអ្វីដែលជាបញ្ហាកើតឡើងក្នុងសង្គម» នេះជា ការលើកឡើង របស់​កញ្ញា ក្នុងកិច្ច ពិភាក្សា និងចែករំលែកពីស្ថានភាពរបស់អ្នកសារពត៍មាន ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០១៧ និងក្រោយបោះឆ្នោត ដើម្បីបង្កើនការយល់ដឹង ដល់អ្នកសារពត៍មាន និងអ្នកពាក់ព័ន្ធ អំពី សារពត័មានបែបសន្តិភាព ដំណោះស្រាយ ករណីទំនាស់ ប្រសិនបើកើតឡើង ក្នុងការបោះឆ្នោត ជ្រើសតំណាងរាស្ដ្រ នៅឆ្នាំ ២០១៨ ខាងមុខ ដោយមានការចូលរួមពីសំណាក់អ្នកសារពត៌មានជាច្រើន ដូចជា វិទ្យុបារាំងអន្តរជាតិ អាស៊ីសេរី វីអូឌី ការសែតភ្នំពេញប៉ុស្តិ៏ ជាដើម។ ។កម្មវិធីនេះបានធ្វើនៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅភោជនីដ្ឋាន ទន្លេបាសាក់២ ទីក្រុងភ្នំពេញ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។