លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៥ ខែសីហា នេះ ដែលជាថ្ងៃកំណើតរបស់លោកអាយុ៦៤ឆ្នាំឈានចូល៦៥ឆ្នាំ ដោយថាលោកបានប្រើប្រាស់រយៈពេល៤៦ឆ្នាំ នៃជីវិតដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិដាក់នាមថាជានាយករដ្ឋមន្រ្តីកាន់តំណែងយូរបំផុត។ ក្នុងរយៈពេលកាន់តំណែងដ៏យូររបស់លោក បើទោះបីជាលោកអះអាងថា លោកខំប្រឹងលះបង់យ៉ាងច្រើនដើម្បីជាតិមាតុភូមិក្តី ក៏សាធារណជនមួយចំនួននៅតែយល់ឃើញថា ការដឹកនាំរបស់លោកមានភាពអវិជ្ជមានច្រើន ជាងវិជ្ជមាន។
វីអូឌីបានធ្វើការសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយពួកគេបានបញ្ចេញទស្សនៈយល់ឃើញផ្សេងៗគ្នាចំពោះការដឹកនាំរបស់លោក ហ៊ុន សែន។ សូមស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋ ដូចតទៅ៖