វៀតណាមប្រាប់ឲ្យចិនបញ្ឈប់ជាបន្ទាន់ការព្រមានធ្វើសង្គ្រាម

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​លោក ឡេ ហៃមិញ (រូបភាពពី Vietnam News)

មន្ត្រីជាន់ខ្ពស់របស់វៀតណាមបានប្រាប់ឲ្យភាគីចិនបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងនិងការប៉ុនប៉ងធ្វើសង្គ្រាមជាមួយជាតិសាសន៍ផ្សេងៗ ហើយងាកមកគោរពស្ថានភាពបច្ចុប្បន្នរបស់សមុទ្រខាងកើតឬហៅសមុទ្រចិនខាងត្បូង។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក ឡេ ហៃមិញ បានថ្លែងថា ចិនត្រូវតែគោរពតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដើម្បីផលប្រយោជន៍ការពារសន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក។ នេះបើតាមសារព័ត៌មាន Vietnam News។

ប្រតិកម្មរបស់វៀតណាមពេលនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិនថ្លែងកាលពីថ្ងៃទី២ខែសីហាថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើសង្គ្រាមនៅក្នុងសមុទ្រ ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ