ផ្ទះសម្បែងពលរដ្ឋ២គ្រួសាររងការខូចខាតក្រោយខ្យល់កន្ត្រាក់បោកបក់លើ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 10:28 AM | បរិស្ថាន | 0 | 2726 រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ ២​គ្រួសារ នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រាយការណ៍​ថា បាន​រង​ការ​ខូច​ខាត បន្ទាប់​ពី​រង​ខ្យល់​កន្ត្រាក់​កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​នគរបាល​ជាតិ។

សេចក្ដីរាយការណ៍​នៅ​លើ​គេហទំព័រ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​របស់​ពលរដ្ឋ​នៅ​ភូមិ​តាអោងធំ ឃុំ​សាមគ្គី ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បោក​បក់​បណ្ដាល​ឲ្យ​ដួល​រំលំ​ខូច​ខាត​ទាំង​ស្រុង ខណៈ​ដែល​ផ្ទះ​ពលរដ្ឋ​មួយ​ទៀត បាន​របើក​ដំបូល​ទាំង​ស្រុង ក្រោយ​ពី​ត្រូវ​ខ្យល់​កន្ត្រាក់​បោក​បក់​លើ កាល​ពី​ម៉ោង​ជាង ១​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ។

ទោះជាយ៉ាងណា នគរបាល​ជាតិ​បញ្ជាក់​ថា ពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះ​ទេ។

​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មេសាឆ្នាំ២០១៧​ គ្រោះ​ធម្មជាតិ​ចំនួន ១៣០​លើក បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​នេះ​មក ដោយ​បាន​សម្លាប់​មនុស្ស ៥​នាក់ បណ្ដាល​ឲ្យ​របួស​មនុស្ស ៤៩​នាក់ ផ្ទះ​សម្បែង ៤៩០​ខ្នង​បាន​ដួល​រលំ និង​ខូច​ខាត​ធ្ងន់ធ្ងរ ផ្ទះ​សម្បែង ៩៦៨​ខ្នង​ទៀត​រង​ការ​ខូច​ខាត​មធ្យម ខូច​ខាត​សាលា​រៀន ៤៥​អគារ។ ក្រៅពីនេះ មនុស្ស ៥២​នាក់ ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់ ហើយ ៥៤​នាក់​ទៀត​បាន​រង​របួស​ដោយសារ​រន្ទះ​បាញ់៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required