គណបក្សសង្គ្រោះជាតិ​ប្រកាសនៅព្រឹកនេះថា ការហែញត្តិនៅតែបន្ត

គណបក្សសង្គ្រោះជាតិប្រកាសនៅម៉ោង១០ព្រឹកថ្ងៃចន្ទនេះថា ការហែញត្តិនៅតែបន្ត ដើម្បីលើកបញ្ហារបស់កម្ពុជាប្រាប់ទៅមន្ត្រីទូតជាភាគីហត្ថលេខីនៃសន្តិសញ្ញាទីក្រុងប៉ារីសឲ្យជួយដោះស្រាយ។

នៅម៉ោង១០ព្រឹកនេះ អ្នករៀបចំការហែក្បួននាំញត្តិចេញពីស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ បានរៀបចំឲ្យអ្នកចូលរួមប្រមាណ២០០នាក់ឲ្យត្រៀមខ្លួនក្នុងការហែញត្តិទៅដាក់នៅតាមស្ថានទូត។ ប៉ុន្តែមន្ត្រីសង្គ្រោះជាតិមិនប្រកាសម៉ោងហែជាក់លាក់ទេ ខណៈកម្លាំងសមត្ថកិច្ចជាច្រើនបានដាក់របាំងបិទផ្លូវនានានៅជុំវិញស្នាក់ការកណ្តាលគណបក្សប្រឆាំងមួយនេះ។

រហូតដល់ម៉ោង១០ព្រឹកនេះ កម្លាំងសមត្ថកិច្ចនៅតែបន្តបិទផ្លូវនៅជិតស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ចំណែកអ្នកធ្វើដំណើរជាច្រើននៅតែបន្តកកស្ទះតាំងពីព្រឹកមក៕ ដោយលោក ញឹម សុខន និង ពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ