សមត្ថកិច្ចបិទផ្លូវមួយចំនួននៅភ្នំពេញ​ព្រឹកនេះ

សមត្ថកិច្ចរាជធានីភ្នំពេញបានបិទផ្លូវមួយចំនួន ក្នុងគោលបំណងទប់ស្កាត់គណបក្សសង្គ្រោះជាតិដឹកនាំហែញត្តិនៅព្រឹកនេះ។

អ្នកធ្វើដំណើរជាច្រើនកកស្ទះនៅកំណាត់ផ្លូវជាតិលេខ២ លេខ១ ផ្លូវ២៧១ ផ្លូវនរោត្តម ផ្លូវមុនីវង្ស និងផ្លូវមួយចំនួនទៀតនៅព្រឹកនេះ។ ការកកស្ទះនេះ ដោយសារសមត្ថកិច្ចបិទផ្លូវកំណាត់ផ្លូវមួយចំនួននៅជិតស្នាក់ការគណបក្សសង្គ្រោះជាតិ ខណៈគណបក្សប្រឆាំងមួយនេះមានគម្រោងហែញត្តិទៅដាក់នៅតាមស្ថានទូតនានា។

តាមគម្រោង គណបក្សសង្គ្រោះជាតិគ្រោងហែញត្តិទៅដាក់នៅស្ថានទូតជាភាគីហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស ដោយអះអាងថារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដឹកនាំឃ្លាតឆ្ងាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ