ចិនថាការចាប់ខ្លួនលោក​ កឹម សុខា ជារឿងត្រឹមត្រូវ

(រូបភាពពី​ Phnom Penh Post)

រដ្ឋាភិបាល​ចិន​បានបញ្ជាក់ជំហរថា ខ្លួនគាំទ្រចំពោះចំណាត់​ការរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក ហ៊ុន សែន ដែលបានចាប់ខ្លួន លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងថា ធ្វើបានត្រឹមត្រូវ ដើម្បីធានាពីសន្តិសុខនិង​ស្ថិរភាពរបស់ប្រទេស។​

នៅពេលអ្នកសារព័ត៌មាន​សាកសួរពីករណីចាប់ខ្លួន លោក កឹម សុខា នៅក្នុងសន្និសីទសារព័ត៌មានមួយ​​នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនលោក Geng Shuang ថ្លែងថា ជារឿងត្រឹមត្រូវ៖ «ចិនគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែល​អនុវត្តច្បាប់​ដើម្បីការពារសន្តិសុខនិងស្ថិរភាពជាតិ»។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​ត្រូវ សមត្ថកិច្ចឆ្មក់ចូលផ្ទះ​ ហើយចាប់ខ្លួនលោក​កាលពីពាក់កណ្តាល​យប់ថ្ងៃអាទិត្យ ដោយចោទថា ក្បត់ជាតិ​ ដោយផ្សំគំនិតជាមួយរដ្ឋាភិបាល​អាមេរិក​ចង់ផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយ លោក​ ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ