សមត្ថកិច្ចខេត្តតាកែវរកឃើញគ្រាប់មិនទាន់ផ្ទុះជាង៥០០គ្រាប់​

(អគ្គស្នងការដ្ឋាននគរបាលជាតិ​)

សមត្ថកិច្ចខេត្តតាកែវកាលពីម្សិលមិញ​ បានរកឃើញអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សល់ពីសង្គ្រាមជាង៥០០គ្រាប់នៅស្រុកគីរីវង់ ហើយគ្រាប់ទាំងនេះត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកដើម្បីស្រាវជ្រាវបន្ត។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា គ្រាប់ដែលបន្សល់ពីសម័យសង្គ្រាមទាំងនោះរកឃើញនៅភូមិអំពក ឃុំអំពក ស្រុកគីរីវង់ គឺសមត្ថកិច្ចចុះស្រាវជ្រាវរកឃើញក្រោយពេល​​ពលរដ្ឋរាយការណ៍។​

សមត្ថកិច្ច​ឲ្យដឹងថា យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះមានដូចជា ប្រភេទគ្រាប់៨២មម ​១គ្រាប់​ គ្រាប់បែកដៃ ៣គ្រាប់ និងគ្រាប់កាំភ្លើងយន្តខូចគុណភាព ៥៣៤គ្រាប់។

ស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង បានឲ្យដឹងថា ក្រោយពីទទួលដំណឹងនេះ លោក​ បញ្ជាឲ្យសមត្ថកិច្ចចុះទៅពិនិត្យនិងទំនាក់ទំនងទៅអាជ្ញាធរជាតិកម្ចាត់មីន យកទៅរក្សាទុកដើម្បីធ្វើការត្រួតពិនិត្យ៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ