ក្រុមហ៊ុន Google បានបញ្ចេញម៉ូដែលទូរសព្ទ២នៅថ្ងៃនេះ

Pixel និង Pixel XL គីជាម៉ូដែលទូរសព្ទថ្មីទំនើបដែលទើបនឹងបានបញ្ចេញទៅក្នុងទីផ្សារនៅថ្ងៃនេះដោយក្រុមហ៊ុន Google។ ទូរសព្ទ Google ទាំង២ម៉ូដែលនោះមានលក្ខណៈសម្បត្តិពិសេសៗជាច្រើនក្នុងការប្រកួតប្រជែងជាមួយទូរសព្ទ iPhone 7 & 7 plus របស់ក្រុមហ៊ុន Apple។

ទូរសព្ទ Google ជំនាន់ថ្មីបានភ្ជាប់មកជាមួយនៅបន្ទះ Chip Snapdragon 821 របស់ Qualcomm ដែលមានល្បឿន 2.15GHz និងមាន RAM ទំហំ 4GB ដែលអាចជួយឲ្យប្រព័ន្ធដំណើរការមានភាពរលួនជាមួយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយបង្អស់ Nougat 7.1។ វាក៏បានបំពាក់នូវកាមេរ៉ាកម្រិត 12.3MP ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ថតយករូបភាពក្នុងកម្រិតមួយច្បាស់បាន ព្រមទាំងកម្មវិធី Google Photos សម្រាប់ផ្ទុករូបភាពនិងវីដេអូក្នុងកម្រិត Full HD ដោយគ្មានកំណត់នោះទ្បើយ។

ទូរសព្ទ Google ជំនាន់ថ្មីនេះនឹងត្រូវបានដាក់លក់ចាប់ពីតំលៃ ៦៤៩ដុល្លារទ្បើងទៅសម្រាប់ Pixel និង ៧៧០ដុល្លារទ្បើងទៅសម្រាប់ Pixel XL៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ