បុរស​ឥណ្ឌូនេស៊ី​អាច​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ដោយសារ​បញ្ចាំង​រឿង​ស៊ិច​លើ​ផ្ទាំង​ប៉ាណូ

ប៉ូលិសឥណ្ឌូនេស៊ី បាននិយាយថា បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនដោយសារលួចហ៊ែកចូលផ្ទាំងផ្សាយពាណិជ្ជកម្មមួយ និងចាក់បញ្ចាំងរឿងអាសអាភាសអំឡុងពេលមនុស្សម្នាបើកបរទៅមកនៅក្នុងទីក្រុងហ្សាកាតានោះ អាចប្រឈមនឹងជាប់ពន្ធនាគារ៦ឆ្នាំ។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

បើតាម AFP ខ្សែភាពយន្តអាសអាភាសជប៉ុនមួយ ត្រូវបានចាក់បញ្ចាំងលើផ្ទាំងប៉ាណូនោះអស់រយៈពេល ១០នាទី កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅចំចំណុចផ្លូវខ្វែងដ៏សំខាន់មួយក្នុងទីក្រុងហ្សាកាតា ដោយបានធ្វើឲ្យអ្នកបើកបរម៉ូតូភ្ញាក់ផ្អើល។

AFP បានបន្តថា ចរន្តអគ្គិសនីត្រូវបានគេផ្ដាច់ពីផ្ទាំងប៉ាណូនោះ ប៉ុន្តែ វាកើតឡើងក្រោយពីសកម្មភាពស៊ិចក្ដៅសាច់ ត្រូវបានក្រុមអ្នកបើកបរម៉ូតូថតទុកក្នុងទូរស័ព្ទ និងចែកចាយលើបណ្ដាញសង្គម។

ប៉ូលិស និងក្រុមជំនាញបង្ក្រាបបទល្មើសអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានចេញប្រតិបត្តិការស្វែងរកជនប្រព្រឹត្តល្មើស ហើយឈានទៅចាប់ខ្លួនអ្នកវិភាគផ្នែកបច្ចេកវិទ្យាអាយុ ២៤ឆ្នាំមួយរូប កាលពីថ្ងៃអង្គារម្សិលមិញ។

គេហទំព័រអាសអាភាស ត្រូវបានបិទនៅឥណ្ឌូនេស៊ី ដែលជាប្រទេសមូស្លីមធំជាងគេនៅលើពិភពលោក ហើយទិដ្ឋភាពស្នេហាស្រើបស្រាលនៅក្នុងខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ ក៏តែងតែត្រូវបានគេដាក់ផ្ទៃបិទបាំង ឬក៏កាត់ចោលដោយសារប៉ះពាល់ដល់វប្បធម៌ប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ