មេធាវីប្តឹងជំទាស់សាលក្រមតុលាការក្រុងភ្នំពេញកាត់ទោសលោក កឹម សុខា

មេធាវីការពារក្តីលោក កឹម សុខា ដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមតុលាការក្រុងភ្នំពេញដែលកាត់ទោសឱ្យលោក កឹម សុខា ជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀលពីបទបដិសេធមិនព្រមចូលខ្លួនក្នុងនាមជាសាក្សី ទាក់ទងសំណុំរឿងដែលគេចោទថា លោកស្នេហាលួចលាក់។

ការប្ដឹងឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពី ចៅក្រមជម្រះក្តីនៃសាលាដំបូងរាជធានីភ្នំពេញលោក កែវ មុនី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា កំបំាងមុខ ដោយដាក់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨សែនរៀល។

ក្នុងពាក្យបណ្ដឹងឧទ្ធរណ៍ដែលដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៦  ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានលើកឡើងថា សាលក្រមផ្តន្ទាទោស ដែលប្រកាសកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ធ្វើឡើងដោយភាពអយុត្តិធម៌ ខណៈដែលកូនក្ដីរបស់ខ្លួននៅមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ