មេដឹកនាំ​ហ្វីលីពីន​ប្រាប់​ អូបាម៉ា​​ “​ទៅ​ចុះ​នរក​ទៅ”

មេដឹកនាំហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពី Reuters)

មេដឹកនាំហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាលពីថ្ងៃម្សិលមិញបានប្រាប់ប្រធានាធិបតីអាមេរិកឲ្យទៅ “ចុះនរកចុះ” ហើយថ្លែងថាអាមេរិកបានបដិសេធលក់អាវុធមួយចំនួនដល់ប្រទេសរបស់លោក ប៉ុន្តែលោកមិនខ្វល់នោះឡើយ ដោយសារចិននិងរុស្ស៊ីគឺជាអ្នកលក់អាវុធប្រកបដោយឆន្ទៈ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បានបន្តថា លោក ឌូទើតេ កំពុងរៀបចំគោលនយោបាយការបរទេសរបស់លោកជាថ្មី ដោយសារតែគោលនយោបាយរបស់លោកជាមួយសហរដ្ឋអាមេរិកបានបរាជ័យ ហើយលោកបន្ថែមថានៅពេលណាមួយនោះ “ខ្ញុំនឹងចែកផ្លូវជាមួយអាមេរិក”។ តែគេមិនទាន់ដឹងច្បាស់ថា តើលោកចង់មានន័យថាម៉េចនោះទេចំពោះការប្រើពាក្យថា “ចែកផ្លូវ”នេះ។

អំឡុងថ្លែងសុន្ទរកថាវាយប្រហារចំៗនៅទីក្រុងម៉ានីលនោះ លោក ឌូទើតេ បានថ្លែងថា អាមេរិកមិនចង់លក់មីស៊ីលនិងអាវុធដទៃទៀតនោះឡើយ ប៉ុន្តែរុស្ស៊ីនិងចិនបានប្រាប់លោកថា ពួកគេអាចផ្ដល់ឲ្យលោកដោយងាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ