អាជ្ញាធរ​ឧតុនិយម​កម្ពុជា​ព្រមាន​ពី​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​១០

ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)

អាជ្ញាធរឧតុនិយមកម្ពុជាបានព្រមានអំពីជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តចំនួន១០នៅសប្ដាហ៍ក្រោយនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅព្រឹកថ្ងៃនេះ ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងទទួលរងខ្យល់មូសុងនិរតីនិងប្រព័ន្ធសម្ពាធទាបនៅភាគខាងជើងប្រទេស។

ក្រសួងបានបន្ថែមថា ប្រព័ន្ធសម្ពាធទាបនេះនឹងបង្កជាភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន នៅតាមតំបន់វាលទំនាបនិងខ្ពង់រាប ហើយតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។

ក្រសួងក៏បានព្រមានទៅដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តភាគឦសាន ភាគខាងជើង និងភាគពាយព្យ ឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ ខែតុលាខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ