អាជ្ញាធរកំពុងរំដោះទឹកចេញពីតំបន់ប្រាសាទ

(រូបភាព៖ អាជ្ញាធរជាតិអប្សរា)

អាជ្ញាធរជាតិអប្សរានៅថ្ងៃនេះ​ កំពុងដឹកនាំកម្លាំងចុះសិក្សា និង កាយប្រឡាយមួយចំនួន​ដើម្បីរំដោះទឹកចេញពីតំបន់ប្រាសាទនានាក្នុងឧទ្យានអង្គរ។​

សេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃនេះ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង​បានជន់លិចនៅតំបន់ខ្លះនៃប្រាសាទ ដោយសារតែមានការចោលសំរាមនៅតំបន់នោះនាំឲ្យកកស្ទះលូ បង្ហូរទឹក​។​ ទោះយ៉ាងណា សេចក្តីប្រកាសបញ្ជាក់ថា មន្ត្រីជំនាញបានរំដោះទឹកបានទាន់ពេល មិនប៉ះពាល់ដល់ប្រាសាទ និង ភ្ញៀវទេសចរទៅទស្សនានោះទេ។​

លោក ញ៉ែម រស្មី បុគ្គលិកជំនាញផ្នែកគ្រប់គ្រងទឹកបានឱ្យដឹងថា ទឹកដែលដក់នៅប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារនិងអ្នកលក់ដូរក្នុងប្រាសាទជួយគ្នាជីកស្តារប្រឡាយដែលជាប្រព័ន្ធផ្លូវទឹកចាស់ដើម្បីរំដោះទឹកឱ្យហូរចូលទៅស្រះទឹកក្នុងបរិវេណប្រាសាទ និងកសិន្ធុជុំវិញប្រាសាទ។

លោក​ ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបានឱ្យដឹងថា កន្លងមកអាជ្ញាធរជាតិអប្សរាមានប្រព័ន្ធគ្រប់គ្រងទឹកជំនន់ច្បាស់លាស់ណាស់ មិនឱ្យទឹកជន់លិចក្រុងសៀមរាបនិងតំបន់ឧទ្យានអង្គរឡើយ ប៉ុន្តែលោកថា នេះជាករណីជំនន់ទឹកភ្លៀង ទើបមិនអាចគ្រប់គ្រងនិងរំដោះទឹកចំនួនច្រើន​ចេញ​ភ្លាមៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ