ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីអាកាសធាតុដោយថា ចាប់ពីថ្ងៃនេះរហូតដល់ដើមសប្តាហ៍ក្រោយ ភ្លៀងនៅតែបន្ត ធ្លាក់រាយប៉ាយទូទាំងប្រទេស ពិសេស នៅតំបន់ជាប់ព្រំដែនថៃ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី ០៦ ខែតុលា ស្ថានភាពភ្លៀងអាចនិងមានការថយចុះបន្តិច ប៉ុន្តែចាប់ពីថ្ងៃទី ០៧ខែតុលា តទៅ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយនៅទូទាំងប្រទេសឡើងវិញ។
ក្រសួងបន្ថែមទៀតថា ភ្លៀងធ្លាក់រាយប៉ាយបែបនេះ គឺបណ្តាលមកពីកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប នៅតែបន្តអូសបន្លាយ ចាប់ពីយប់ថ្ងៃទី ០៦ខែតុលាស្អែកនេះ នឹងមានសម្ពាធទាបថ្មី ១ទៀត ធ្វើដំណើរមកកាន់ឆ្នេរវៀតណាមភាគកណ្តាល ហើយបន្តរំកិលខ្លួនមកស្ថិតនៅលើកម្ពុជា។
ក្រសួងបន្តថា ចាប់ពីថ្ងៃទី០៩ខែតុលា នឹងមានសម្ពាធទាបសកម្មមួយកើតឡើង នៅក្នុងសមុទ្រចិនខាងត្បូង ក្បែរកោះហៃណាំ។
សរសេរមកកាន់ លោក ម៉ាប់ ស៊ុយ [email protected]