អាជ្ញាធរ​ម៉ាឡេស៊ី​ព្រមាន​ពលរដ្ឋ​អំពី​ជំនន់​ទឹក​ភ្លៀង​ធ្លាក់​ជោគ​ជាំ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 3:29 PM | បរិស្ថានអន្តរជាតិ | 0 | 3331

សេចក្ដី​រាយការណ៍​ចេញ​ពី​ខាង​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ឧតុនិយមប្រទេស​នេះ​បាន​ព្យាករ​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់ បើ​ទោះ​បី​មាន​សញ្ញា​ថម​ថយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ក្ដី ខណៈ​ដែល​ជំនន់​ទឹក​ភ្លៀង​បណ្ដាល​ពី​ព្យុះ​ទីហ្វុង​ដំរី​នោះ បាន​ជន់​លិច​លង់​តំបន់​ប៉េណាំង​។

សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​រាយការណ៍​ថា អាជ្ញាធរ​ឧតុនិយម​ម៉ាឡេស៊ី​បាន​ព្រមាន​អំពី​ភ្លៀង​បន្ត​ធ្លាក់​​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​កេដាហ៍ រដ្ឋ​ភ័រលីស និង​រដ្ឋ​ប៉េណាំង។

អាជ្ញាធរ​តំបន់​ប៉េណាំង បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ជួយ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជោគជាំ​នៅ​លើ​រដ្ឋ​មួយ​នេះ។

គ្រាន់​តែ​តំបន់​នេះ​មួយ មនុស្ស​យ៉ាង​តិច ២​ពាន់​នាក់ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ ហើយ​ ៨០​ភាគរយ​នៃ​រដ្ឋ​នេះ បាន​ទទួល​រង​ព្យុះ​ភ្លៀង​ខ្លាំង​ជោគ​ជាំ។

អាជ្ញាធរ​តំបន់​ប៉េណាំង​ព្យាករ​ថា ជំនន់​ទឹក​ភ្លៀង​ភ្លាមៗ អាច​ឡើង​ដល់​កម្ពស់ ៣ ទៅ ៤​ម៉ែត្រ ហើយ​អាជ្ញាធរ​បាន​ណែនាំ​ប្រជាជន​កុំ​ឲ្យ​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required