រដ្ឋសភាប្រកាសទទួលស្គាល់លោក សួន រីដា ជំនួស លោក ប៉ែន សុវណ្ណ

រដ្ឋសភាបានប្រកាសទទួលស្គាល់លោក សួន រីដា ជំនួសលោក ប៉ែន សុវណ្ណ ដែលបានទទួលមរណភាព។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភានៅថ្ងៃទី៥ ធ្នូ ២០១៦នេះឲ្យដឹងថា អង្គប្រជុំបានអនុម័តលើសំណើសុំប្រកាសទទួលស្គាល់ លោក សួន រីដា ជាតំណាងរាស្ត្រថ្មី នៃមណ្ឌលកំពង់ស្ពឺ ជំនួស លោក ប៉ែន សុវណ្ណ ដែលទទួលមរណភាព។

សេចក្តីប្រកាសបន្តថា ការប្រកាសសុពលភាពនៃអាណត្តិរបស់ លោក សួន រីដា ជាសមាជិករដ្ឋសភានីតិកាលទី៥ នឹងធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាពេញអង្គនាថ្ងៃទី៧ ខែធ្នូខាងមុខ។

លោក ប៉ែន សុវណ្ណ ជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទីមួយ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយរោគាពាធ។ ចំណែក លោក សួន រីដា បច្ចុប្បន្ននេះមានអាយុ៤៤ឆ្នាំ ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ