សហគមន៍បឹងកក់ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដោយនិមន្តព្រះសង្ឃរាប់បាតនៅព្រឹកនេះ​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 10:50 AM | សិទ្ធិមនុស្ស | 0 | 1778 សហគមន៍បឹងកក់ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដោយនិមន្តព្រះសង្ឃរាប់បាត

សកម្មជនដីធ្លីនៅតំបន់បឹងកក់នៅព្រឹកថ្ងៃចន្ទនេះ បានរៀបចំធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅបន្តទៀត មានការនិមន្តព្រះសង្ឃ សូត្រធម៌និងរាប់បាត ដោយពួកគេបញ្ជាក់ថា ដើម្បីបូងសួងឲ្យមានយុត្តិធម៌នៅក្នុងសង្គម។

នៅព្រឹកនេះ សកម្មជនដីធ្លីនៅសហគមន៍បឹងកក់បាននិមន្តព្រះសង្ឃចំនួន៧អង្ឃ ដើម្បីធ្វើពិធីសូត្រធម៌និងរាប់បាត្រ សុំឲ្យមានយុត្តិធម៌នៅក្នុងសង្គម។

ពិធីនេះ ពួកគេធ្វើឡើងនៅជិតព្រះវិហារឥស្លាម ហើយមានការដាក់តាំងរូបថតមន្ត្រីអាដហុក៤នាក់ មន្ត្រី គ.ជ.ប ម្នាក់ និង រូបអ្នកស្រី ទេព វន្នី ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទាំងនោះ។ ទន្ទឹមនឹងនោះ ពួកគេអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកឃាតករពិតដែលបាញ់សម្លាប់ អ្នកវិភាគបញ្ហាសង្គមលោក កែម ឡី  កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required