មន្ត្រីរដ្ឋាភិបាលគំរាមទប់ស្កាត់មិនឲ្យមានការរារាំងអ្នកទៅបោះឆ្នោតដូចអាណត្តិមុន

មន្ត្រីរដ្ឋាភិបាល គំរាមថា នឹងចាត់វិធានការឃាត់ខ្លួន ជន​ទាំង​ឡា​យ​​ណា​​ ដែលនៅតែបន្តចេ​ញមុ​ខ​រា​រាំ​ង មិនឲ្យមនុស្សមួយចំនួន អាចទៅបោះឆ្នោតបាន ដូចការបោះឆ្នោតឆ្នាំ២០១៣ ដោ​យ​ថា​​ដើ​ម្បី​អនុ​​​វត្តច្បាប់ ធានា​ដ​ល់​ដំ​​ណើ​រការបោះឆ្នោតឆ្នាំ២០១៧។

កាលពីអាណត្តិទី៥ឆ្នាំ២០១៣ ការិយាល័បោះឆ្នោតមួយនៅស្រុកស្អាង ខេត្តកណ្តាលបាន បិទមុនពេ​លកំ​ណត់ ដោយសាតែពលរដ្ឋនៅតំបន់នោះ រារាំងមិនឲ្យមនុស្សមួយក្រុមទៀត ដែលពួកស្គាល់​ថាជាជន​ជា​តិវៀត​ណាមខុសច្បាប់ ចូលមកបោះឆ្នោតជ្រើសរើសមេដឹកនាំជំនួសខ្មែរ។

ការិយាល័យបោះឆ្នោតខ្លះទៀត នៅរាជធានីភ្នំពេញ ក៏ត្រូវបានរារាំងដូចគ្នា ដោយសាពួកគេអះអាងថា ជន​ដែ​​​​​លត្រូវឲ្យបោះឆ្នោតបាននោះ ជាវៀតណាមកាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរខុសច្បាប់។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់បោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២​០១៧ លោក សោម ចាន់ឌីណា ដែលអះអាងថាជាតំណាងក្រសួងមហាផ្ទៃបាន រំឭក គជប ថា ការ​បោះ​​ឆ្នោតឆ្នាំ២០១៣ជាគំរូស្រាប់ មានមនុស្សមួយក្រុម បានចេញមុខរារាំងមនុស្សមួយចំនួ​នមិនឲ្យ​ទៅ​បោះ​ឆ្នោ​ត​។

លោក សោម ចាន់ឌីណា បន្តថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុននេះ បើ​មា​​ន​​​ហេ​តុការណ៍នេះកើតឡើងម្តងទៀត​លោកថា ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ នឹងចាត់​វិធាន​ការ​តា​ម​កិ​ច្ច​​ព្រមព្រៀង ជាមួយ គជប ដែលបានស្នើសុំកិច្ចសហការ​រក្សាសណ្តាប់ធ្នាប់​អំឡុង​ពេល​បោះ​​​ឆ្នោត។

លោកថា៖«ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលបានសហការជាមួយ គជប ហើយបើមា​នអំពើ​រារាំង​​បែបនេះ។ហើយអំពើរារាំងបែបនេះជៀសមិនផុតទេពីការឃាត់ខ្លួន និងការផាកពិន័យ»។

នៅឆ្នាំ២០១៦រដ្ឋាភិបាល បានបញ្ចូលកម្លាំងប្រដាប់អាវុធ ទៅជាភ្នាក់ងារការពារសណ្តាប់ធ្នាប់​ ចាប់ពីកា​រចុះ​ធ្វើបញ្ចី​​ឈ្មោះ​បោះឆ្នោត រហូតក្រោយបោះឆ្នោតឆ្នាំ២០១៨។

អនុប្រធាន គជប លោក គួយ ប៊ុនរឿន អះអាងថា ការបោះឆ្នោតខាងមុខ លោកថា​នឹងគ្មានប​ញ្ហាទាំង​នោះ​កើ​តឡើងទៀតទេ ដោយថា កាលពីមុននោះបញ្ជីបោះ​ឆ្នោតមានភា​ពមិនប្រ​ក្រតីច្រើន រឿងជ​នអ​ន្តោ​ប្រវេ​សន៍ ។លោកថា ការចុះ​​ធ្វើប​​​ញ្ជី​ឈ្មោះបោះឆ្នោតថ្មីនេះ មាន​​​​ត​ម្លាភាពច្រើន ធ្វើ​ឲ្យ​​ពល​​រដ្ឋ​​ជឿ​បាន​។​ម្យ៉ាង​ទៀត​​លោកថា តំបន់ដែលធ្លាប់ផ្ទុះការ​តវ៉ានោះក៏​​មិនសូ​វមាន​វត្តជ​ន​ជាតិ​បរទេ​​ស​​​ទាំ​ង​​នោះ​នៅក្នុ​​ង​ប​ញ្ជីបោះ​ឆ្នោ​តថ្មីនេះ​​ដែរ។

លោកថា៖«ពីមុនមកដោយសារបញ្ជីបោះឆ្នោតយើងហ្នឹងមានការចោទប្រកាន់ច្រើន មានទាំងជនបរទេ​សអញ្ចឹង ​។ហើយទិដ្ឋភាពជាក់ស្តែងខ្ញុំនិយាយត្រង់ទៅ កន្លែងដែលធ្លាប់​មានបទចោ​ទប្រកាន់ ថាមា​នជន​ជា​តិ​បរទេសច្រើន ដែលធ្លាប់ចុះឈ្មោះ ដូចជានៅខេត្តក​ណ្តាលអី លើកនេះគឺមានចំនួនតិច ។អ្នកបោះ​ឆ្នោត​មាន​៨​ពាន់នាក់អី ឃើញមានតែ២០០២នាក់ទេ។ហើយនៅខេត្តសៀមរាម ដូចជានៅចុងឃ្នាសអីមាន​ចំនួន​តិ​ច​ទេ​។ដូច្នេះខ្ញុំយល់ឃើញថា​មិនមានបាតុភាពរារាំង​មិនឲ្យជនជាតិបរ​ទេសនោះ​បោះឆ្នោ​តបានទៀតទេ»។​

មន្ត្រី​ផ្នែកច្បាប់នៅអង្គការឃ្លាំមើលការពោះឆ្នោតខុមហ្វ្រែល ដែលបានចូលរួមកម្មវិធីនោះ គឺលោក យឿង សុ​ធារ៉ា ឲ្យក្រុមអ្នកសារព័ត៌ដឹងក្រោយបិទបញ្ចប់កម្មវិធីថា ដើម្បីកាត់បន្ថយបញ្ហានេះបាន លោកថា ក្រសួ​ង​​​ម​​ហាផ្ទៃ ត្រូវបង្ហាញពីតម្លាភាព ដែលអាចឲ្យពលរដ្ឋជឿបាន ពីការចេញឯកសារនា​នាបញ្ជាក់ពីភា​ពត្រូវ​នៃ​​​​កា​រចូលសញ្ជាតិ ដល់ជនបរទេស ពិសេសការចេញអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ។

លោកថា៖«ដើម្បីជៀសវាងនៅកំហុស និងមន្ទិលសង្ស័យ ក្រសួងមហាផ្ទៃហ្នឹងត្រូវបង្ហាញនូវតម្លាភាពហ្នឹង ត្រូវធ្វើការឲ្យហ្មត់ចត់ មុននឹងចេញអន្តសញ្ញាណប័ណ្ណអីហ្នឹង ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថ​យជម្លោះ​ និងមន្ទិលសង្ស័យ ។យើងដឹងហើយថា ការចោទប្រកាន់ច្រើន ដោយសារតែអាជ្ញាធ​រមូលដ្ឋានហ្នឹង​ចេញឯ​កសារមួយចំនួនដែលគាត់នៅមិនស្របច្បាប់ផង ចេញេកសារឲ្យ ធ្វើឲ្យមានការរិះគន់ច្រើន ទាក់ទិ​ននឹងអាជ្ញាធរមូលដ្ឋាន»។

ទោះជាយ៉ាងណាមលោក សោម ចាន់ឌីណា ក៏បានរំឭក គជប ផងដែរ ពីភាពមិនប្រក្រតីមួយទៀត ដែល​កើត​​​ចេញពីទឹកថ្នាំជ្រលក់ដៃលាងជ្រះ សម្រាប់បម្រើឲ្យការបោះឆ្នោត។

ការបោះឆ្នោតឃុំសង្កាត់​នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧នេះ ដែលមានអ្នកទៅចុះឈ្មោះ​បោះ​​ឆ្នោតជា​ង៧លាន៨សែននាក់ ស្មើជាង៨១ភាគរយនៃចំនួនព​លរដ្ឋដែលមានអាយុ​គ្រប់បោះឆ្នោ​តជាង​៩​​លាន៦សែននាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ