ស្ពានឆ្លងផ្លូវនៅស្តុប​ផ្សារដីហុយនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ

ស្ពានឆ្លងផ្លូវនៅស្តុប​ផ្សារដីហុយ (ហ្វេសប៊ុក ហ៊ុន សែន)

ក្រុមការងារសាងសង់ស្ពានឆ្លងកាត់ផ្លូវឬហៅស្ពានអាកាសផ្សារដីហុយ គ្រោងនឹងបញ្ចប់ការសាងសង់នៅត្រឹមខែធ្នូឆ្នាំ២០១៧ ដើម្បីបើកឲ្យសាធារណជនធ្វើដំណើរបានធម្មតា អាចជួយសម្រួលការកកស្ទះចរាចរណ៍ ខណៈបច្ចុប្បន្នស្ពាននេះទើបសាងសង់បាន​ប្រមាណ​៣០%។​

បើតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរនៅថ្ងៃនេះថា ស្ពាននៅស្តុបផ្សារដីហុយមានប្រវែង៩០៥ម៉ែត្រនិងទទឹង​១៦,៥ម៉ែត្រ ហើយស្ពាននេះគ្រោងបញ្ចប់នៅខែធ្នូឆ្នាំ​២០១៧។​

ហ្វេសប៊ុករបស់លោក ហ៊ុន សែន ឲ្យដឹងទៀតថា ថវិកាសម្រាប់សាងសង់ស្ពាននេះ គឺបានកម្ចីពីរដ្ឋាភិបាលនៃប្រទេសចិន។ លោកសរសេរថា៖ «គម្រោងស្ពានអាកាសស្តុបផ្សារដីហុយនិងផ្លូវក្រវ៉ាត់ក្រុងទី២ គឺជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយស្ពាននេះស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។ ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អំពាវនាវសុំឲ្យប្រជាពលរដ្ឋមានការយោគយល់និងអធ្យាស្រ័យ ដោយសារក្នុងអំឡុងពេលសាងសង់នេះ មានការកកស្ទះ​ការធ្វើចរាចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ