នាយទាហានម្នាក់បានស្លាប់ខណៈវឹកហាត់លោតឆត្រយោង

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ឲ្យដឹងថានៅវេលាម៉ោងប្រមាណ៧និង៣០នាទី ថ្ងៃទី៦ មករាឆ្នាំ២០១៧នេះថា នាយទាហានកងទ័ពជើងគោកម្នាក់បានស្លាប់ ខណៈនាយទាហានរូបនោះវឹកហាត់លោតឆត្រយោង ក្នុងអង្គភាពមួយស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកបញ្ជាក់ថា តាមព័ត៌មានបឋមមូលហេតុដែលបណ្តាលឲ្យស្លាប់ ដោយសារពេលនាយទាហានរូបនោះលោតឆត្រយោងពីលើឧទ្ធម្ភាគចក្រ ប៉ុន្តែឆត្រមិនរលាស់។ តែយ៉ាងណាលោកថា មន្រ្តីជំនាញកំពុងតែស្រាវជ្រាវករណីនេះបន្តទៀតដើម្បីរកមូលហេតុពិតប្រាកដ។

លោក ឈុំ សុជាតិ បដិសេធមិនបានប្រាប់ឈ្មោះនិងអត្តសញ្ញាណនាយទាហានដែលរងគ្រោះថ្នាក់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ