សមត្ថកិច្ចរកឃើញទំនិញគេចពន្ធច្រើនមុខនៅឃ្លាំងមួយក្នុងខេត្តបាត់ដំបង

សមត្ថកិច្ចបានចុះត្រួតពិនិត្យឃ្លាំងស្តុកឥវ៉ាន់មួយកន្លែងនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយរកឃើញថា ទំនិញច្រើនមុខដែលនាំចូលពីប្រទេសថៃ​មិនបាន​បង់​ពន្ធ។​

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ​ចុះផ្សាយកាលពីម្សិលមិញ​ថា កំលាំងគយប្រចាំច្រកតំបន់អូររំដួល រួមសហការជាមួយនឹងកំលាំងគយចល័តនិងនាយកដ្ឋានបង្កាបង្ក្រាបបទល្មើស រឹបអូសទំនិញទាំងនេះ បន្ទាប់ពីរកឃើញថា គេចពន្ធ ហើយត្រូវបាន​គេដឹកយកមកលាក់ទុកនៅក្នុងឃ្លាំងស្តុកទំនិញមួយកន្លែង។

សមត្ថកិច្ច​រកឃើញថា កាបូបយួរដៃសំរាប់ស្ដ្រីចំនួន១៩៨៨គីឡូក្រាម កាបូបស្ពាយរបស់ស្ត្រីចំនួន ២៨៥គីឡូក្រាម និងខ្សែក្រវ៉ាត់ចំនួន២៤០ខ្សែស្មើនឹងទម្ងន់២៤ គីឡូក្រាម។ សមត្ថកិច្ចបញ្ជាក់ថា មុខទំនិញទាំងនោះសុទ្ធតែគ្មានពន្ធនាំចូលទាំងអស់។

បន្ទាប់ពីសង្គេតឃើញថា ទំនិញទាំងអស់នោះសុទ្ធតែអត់ពន្ធ ដូច្នេះទើបមន្ត្រីគយបានសម្រេចឃាត់ទំនិញទាំងអស់នោះយកទៅរក្សាទុកនៅទីស្នាក់ការគយនិងរដ្ឋាករច្រកអូររំដួល ដែលស្ថិតនៅភូមិអូរ ឃុំពេជ្រចន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងជាបណ្តោះអាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ