ខេត្តក្រុងមួយចំនួននឹងចុះត្រជាក់ដល់១៧អង្សារ

ខេត្តក្រុងមួយចំនួនរបស់ប្រទេសកម្ពុជានឹងមានសីតុណ្ហភាពចុះត្រជាក់ដល់១៧អង្សារសេនៅដើមខែកុម្ភៈនេះ។

ការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម សំរាប់ថ្ងៃទី៧ដល់ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បង្ហាញថា ជ្រលងសម្ពាធខ្ពស់នឹងបង្កើនឥទ្ធិពលលើប្រទេសកម្ពុជា ដែលធ្វើឲ្យតំបន់ទាំងបីគឺ វាលទំនាប ខ្ពង់រាប និងតំបន់សមុទ្រ មានសីតុណ្ហភាពទាបបំផុតពី២០ដល់២២អង្សារសេ និងសីតុណ្ហភាពខ្ពស់បំផុតពី ២៩ដល់៣១អង្សារសេ ។

ក្រសួងសូមឲ្យមានការប្រុងប្រយ័ត្នចំពោះខេត្តមួយចំនួន ដែលសីតុណ្ហភាពនឹងថយចុះមកនៅក្នុងរង្វង់ពី ១៧ដល់១៩អង្សារសេ មានដូចជា រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ប៉ៃលិន កំពង់ស្ពឺ តាកែវ កោះកុង កំពង់ឆ្នាំង កំពង់ធំ រតនគិរី​ និងខេត្តមណ្ឌលគិរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ