លិខិតមិត្តអ្នកអាន៖គួរជៀសវាងការ​រើសអើងក្មេងជំទង់និងយុវវ័យ​ពិគ្រោះយោបល់សេវាសុខភាពផ្នែកពន្យារកំណើត​

មហាសន្និសីទInter​national Conference on Family Planning (ICFP 2016)(រូបថតដោយកែវ គូនីឡា)

បាលី ឥណ្ឌនេស៊ី​៖ ជាក់ស្តែងនៅក្នុងសង្គមខ្មែរយើង នៅមានភាពតានតឹងនៅឡើយជាពិសេសរវាងមនុស្សជំនាន់មុននិងជំនាន់ក្រោយ ត្រង់រឿងទាក់ទងនឹងការរួមភេទមុនរៀបការ។ នេះជាប្រធានបទដ៏ក្តៅគគុកនៅតាមគេហដ្ឋាននានានៅប្រទេសកម្ពុជា ក៏​ដូចជានៅប្រទេសមួយចំនួនទៀតនៅអាស៊ីនិងអាហ្វ្រិក ហើយប្រធានបទនេះក៏ត្រូវបានគេលើកឡើងមកពិភាក្សាហើយនិងពិភាក្សាទៀតនៅមហាសន្និសីទInter​national Conference on Family Planning (ICFP 2016) ដែលមានអ្នកជំនាញផ្សេងៗចូលរួ​មដល់ទៅជិត៤០០០នាក់។ (សូមចូលអានតំណរនេះបន្ថែម៖​ https://www.fpconference.org/2016/)

លោកស្រី Heidi Brown ដែលធ្វើការនៅក្នុងបណ្តាញអង្គការសុខភាពបន្តពូជ ឈ្មោះ​ថាPartnering to Save Lifes នៅកម្ពុជាបានមានប្រសាសន៍​ថានៅទីក្រុងបាលីថាអ្នកពិនិត្យសុខភាពសម្រាប់​ក្មេងជំទង់ និងយុវវ័យ ក៏​ជាមនុស្សរស់នៅក្នុងសង្គមដែរ ហើយពួកគាត់គ្រប់ៗគ្នាក៏មានអត្តចរិកនិង​ទស្សន:ខុសប្លែ​កគ្នាដែរ ប៉ុន្តែនៅពេលពួកគាត់ឈានជើងចូលមកគ្លីនិកសុខភាព(ខាងសុខភាបបន្តពូជ) ពួកគាត់ត្រូវលះបង់នៅភាពរើសអើសឥរិយាបទឫ​ផ្នត់គំនិតដែលគិតថាក្មេងជំទង់ពេញវ័យឫ​យុវវ័យដែលមិនទាន់រៀបការមិនគួរប្រើប្រាស់ថ្មាំឫ​វិធីពន្យាកំណើតណាមួយនោះទេឬបើនិយាយឲ្យ​​ចំចំណុចតែម្តង”រួមភេទមុនរៀបការឫ​ចូលរួមសកម្មភាពរួមភេទផ្សេងៗ”​។ ប៉ុន្តែអ្នកស្រី​Heidi Brown បញ្ចេញមតិក្នុងនាមអ្នកស្រីជាអ្នកជំនាញការថាបើអ្នកពិនិត្យសុខភាពមានការើសអើសឫ​ឪពុកម្តាយមិនបានផ្តល់ឱ​កាសឲ្យ​ក្មេងជំទង់ដែលជា​កូនៗរបស់ខ្លួនស្វែងយល់ពីវិធីការពារខ្លួនទេ នោះការលំបាកនឹងធ្លាក់មកលើក្មេងពេញវ័យទាំងអស់នេះ​ ដែលកំពុងត្រូវព័​ត៌មានឫ​ការព្យាបាលផ្សេងៗ។

អ្នកជំនាញខាងសុខភាពដែលធ្វើការនៅតំបន់អាស៊ីនិងអាហ្វ្រិកហើយមានវត្តមាននៅសន្និសីទ​នោះ ក៏បាន​នាំគ្នាទទួលស្គាល់ថាការអៀនខ្មាសរបស់ក្មេងៗក្នុងការស្វែងយល់ពីបញ្ហានេះ​  ការមិនបើចំហរក្នុងការពិភាក្សារវាងឪពុកម្តាយនិងកូនពីរឿងសុខភាពបន្តពូជនិងការរួមភេទ ការខ្វះការអប់រំលើចំណុ​ចនេះនៅសាលារៀននិងការមិនអើពើរបស់សារព័​ត៌មានមកលើសុខភាពសាធារណៈ(public health)ធ្វើឲ្យ​​ក្មេងៗជំទង់​ជាច្រើនរិះរកមធ្យោបាយផ្សេងៗ​ ដូចជាការអានទស្សនាវដ្តីឫ​មើលវីដេអូអាសអាភាសដែលមិនបានបញ្ចាំងអំពីស្ថានភាពពិតប្រាកដ ឮនៃការរួមភេទប្រកបដោយសុវត្ថិភាពសម្រាប់​ពួកគេ។

គេឃើញថានៅប្រទេសហ្វី​លីពីន ការមានផ្ទៃពោះក្នុងចំណោមយុវត្តី ក្រោមអាយុ១៨ឆ្នាំ(teen pregnancy)ជាបញ្ហាចំបងមួយដែលត្រូវដោះស្រាយ។ ក្នុងការចែករំលែកមួយនៅសន្និសីទ​នោះ អ្នកកាសែត​ស្ត្រីម្នាក់មកពីប្រទេសហ្វី​លីពីនបាននិយាយថាមានយុវត្តីជាដែលមិនទាន់រៀបការជាច្រើននៅប្រទេសហ្វី​លីពីនធ្វើការរួមភេទដោយមិនបានប្រើការពន្យារ​កំណើតតាមវិធីណាមួយនោះ លុះដល់ពេលដឹង​ខ្លួនថាខ្លួនមានទម្ងន់​ ពួកគាត់មិនហ៊ានទៅគ្លីនិកសុខភាពបន្តពូជ ដោយភាគ​ច្រើនគ្លីនិកទាំងអស់នោះ​ប្រើប្រាស់ពាក្យ”​ការរៀបចំគ្រួសារជាភាសាអង់គ្លេសFamily Planning” ដែលពួកគាត់យល់ឃើញថាជាគ្លីនិកសម្រាប់​​អ្នកដែលរៀបការហើយ ដូច្នេះ​ហើយធ្វើឲ្យគា​ត់មិនហ៊ានទៅទទួលសេវានៅគ្លីនិកសុខភាពទាំងអស់នោះទេ។ កញ្ញាម្នាក់នោះ​សំណូមពរឲ្យ​អ​ង្គការសុខភាពបន្តពូជនានា មិនថានៅប្រទេសហ្វី​លីពីនឫ​ប្រទេសផ្សេងៗទៀតនៅ អាស៊ី​និងអាហ្រិក គិតឡើងវិញនៅការប្រើប្រាស់វាក្យស័ព្ទនិងជំរុញក្មេងពេញវ័យ មិនថារៀបការហើយឫ​​មិនទាន់រៀបការហើយមកទទួលបានសេវាសុខភាពបន្តពូជគ្រប់ៗគ្នា។

ក្រៅពីអ្នកជំនាញចូលរួមផ្សេងៗ ក៏​មានអ្នកដឹកនាំយុវជន(youth leader)ដែលស្ម័គ្រចិត្តធ្វើការជាមួយអង្គការសុខភាពបន្តពូជក្នុងការចុះផ្តល់ពិគ្រោះយោបល់ដល់ក្មេងៗជំទង់និងយុវវ័យផងដែរ។ វត្តមានរបស់អ្នកដឹកនាំយុវជន ឃើញថាមានប្រសិទ្ធភាពព្រោះថាពួកគេជួយផ្តល់យោបល់ដល់ក្មេងៗជំទង់ដទៃទៀតដោយគ្មានភាពរើសអើងខ្ពស់ជាពិសេសនៅក្នុងសង្គមដែលនៅមានគំនិតអភិរក្សនិយមខ្ពស់។ យុវជនទាំងអស់នេះ​អាចជួយត្រួសត្រាយផ្លូវនិងដាស់តឿនដល់ក្មេងពេញវ័យនានាឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់ពេលរួមភេទ ឫ​ឲ្យ​មានការគិតឲ្យ​បានត្រឹមត្រូវជាមុនសិន មុនពេលគិតថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់​ការរួមភេទ។ ក្រលេកមកមើលស្ថានភាពនៅប្រទេសខ្មែរវិញ យើងឃើញថាប្រទេសរបស់យើងត្រូវការបទពិសោធន៍​ជោគជ័យពីប្រទេសដទៃទៀត។

សុខភាពបន្តពូជមិនមែនសម្រាប់​តែស្ត្រីតែប៉ុណ្ណោះទេ មនុស្សប្រុសនិងអ្នករាល់គ្នាក៏​ត្រូវចូលរួមចំណែកការពា​រខ្លួនផងដែរ។ នេះ​បើតាមសម្តីរបស់អ្នកស្រី​ Katja Iversen ប្រធានCEOរបស់Women Deliverដែលជាអង្គការអន្តរជាតិមួយមានទីតាំងនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ អង្គការរបស់អ្នកស្រី​នឹងរៀបចំមហា​សន្និសីទ​មួយស្តីពីសុខភាព សុខមាលភាពនិងសិទ្ធិរបស់ក្មេងស្រី​និងស្ត្រី​ទូទាំងពិភពលលោកនៅឯទីក្រុងខូភិនហេហ្គិន ប្រទេសដេនម៉ាក ពីថ្ងៃទី​១៦ដល់១៩ខែឧសភានេះផងដែរ។ អ្នកស្រី​Katjaបាននិយាយបន្ថែមទៀតថាអ្នកធ្វើការខាងសុខភាពបន្តពូជ មិនថានៅប្រទេសអភិវឌ្ឍន៍​ឫ​ប្រទេសកំពុងអភិវឌ្ឍន៍​នោះទេ គួរមានការចូលរួមជួយស្ថានភាពអោយកាន់តែប្រសើរឡើង។

អ្នកស្រី​ Katja Iversen និយាយថា៖ មនុស្សគ្រប់រូបគឺជាម្ចាស់លើខ្លួនរបស់គេ ហើយក្មេងជំទង់និងយុវជនពិតជានឹងអាចមានសមត្ថភាពក្នុងការសម្រេច​ចិត្តលើរាងកាយនិងសុខភាពបន្តពូជរបស់ពួកគេបាន លុះត្រាតែពួកគេមានការយល់ដឹងពីរាងកាយនិងការចេះការពារខ្លួនឯងច្បាស់លាស់ ព្រមទាំងការរស់នៅប្រកបដោយសុវត្ថិភាព”

កញ្ញា កែវ គូនីឡា បាន​ចូលរួម​មហាសន្និសីទInter​national Conference on Family Planning (ICFP 2016)

សរសេរមកកាន់កញ្ញា កែវ គូនីឡា តាមរយៈ[email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ