ក្រសួង​សាធារណៈ​ការបង្កើត​ខ្សែ​ទូរស័ព្ទ​ពិសេស​ឲ្យ​ពលរដ្ឋ​ផ្តល់​យោបល់​លើ​ការដឹកជញ្ជូន​

​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ បាន​ចេញ​សេចក្ដីជូនដំណឹង​ពី​ការបង្កើត​ក្រុមការងារ​ខ្សែទូរ​ស័ព្ទ​ពិសេស (Hotline) ដើម្បី​ទទួល និង ផ្ដល់​ព័ត៌មាន​ដល់​សាធារណៈជន លើ​បញ្ហា​ផ្សេងៗ​ជុំវិញ កិច្ច​ការងារ​ដឹកជញ្ជូន​។​

​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី ៣ ខែ មីនា បានឲ្យដឹង​ថា​ អគ្គនាយ​ក​ដ្ឋា​ន​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណៈការ​បានរៀបចំ​បង្កើត​ក្រុមការងារ​ខ្សែ​ទូរស័ព្ទ​ពិសេស (Hotline) សម្រាប់​ទទួល និង ផ្ដល់​ព័ត៌មាន​ដល់​សាធារណៈជន ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា និង​ចម្ងល់​ផ្សេងៗទាក់ទង​នឹង​វិស័យ​សាធារណៈ​លើ​វិស័យ​ដឹកជញ្ជូន​។​

​សេចក្ដីជូនដំណឹង​ដដែល​ឲ្យដឹងថា ​ថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញ​បច្ចេកទេស​ថ្នាក់​អនុប្រធាននាយកដ្ឋាន របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ​រង់ចាំ​ពិភាក្សា និង បកស្រាយ​ដោយផ្ទាល់​រៀង​រាល់​ម៉ោង​ធ្វើការ​តាមរយៈ​ទូរ​សព្ទ​ដូចជា ០១២ ៨៤៤ ០៩៨/ ០១៧ ៧២០ ៥៥៧/ ០១២ ៦៨៦ ៨៤៩ និង​០១២ ៨៩៧ ៥២៣​។

​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​លើកឡើង​រិះគន់​ចំៗ ថា​ក្រសួង​សាធារណៈការ ស្ថិតនៅក្នុង​លំដាប់​ថ្នាក់ទាប​ជាងគេ​បង្អស់​ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​។ ដោយ​លោក​លើកឡើង​ថា ក្រសួង​ដែល​មាន​បញ្ហា និង ធ្វើការ​យឹត​យ៉ាវ​ជាងគេ​នោះ គឺ​ក្រសួង​សាធារណៈ និង ដឹក​ជញ្ជូន​នេះ​ឯង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ