ថៃកាត់ទោសពលរដ្ឋខ្មែរ៥នាក់ឲ្យជាប់ពន្ធនាគារម្នាក់៥០ឆ្នាំ

នៅថ្ងៃអង្គារនេះ តុលាការទីក្រុងបាងកក បានកាត់ទោសបុរសជនជាតិខ្មែរ៥នាក់ ឲ្យជាប់ពន្ធនាគារម្នាក់៥០ឆ្នាំ ក្រោមការចោទថា បង្កហិង្សា និងរំលោភភ្ញៀវទេសចរនៅលើកោះមួយ ក្នុងប្រទេសថៃ កាលពី២ឆ្នាំមុន។

សារព័ត៌មានអន្ដរជាតិ Daily Mail ចុះផ្សាយថា តុលាការថៃចោទថា ប្រជានេសាទខ្មែរទាំង៥នាក់ បានហែលទឹកឆ្លងទៅ «កោះឃូត» ហើយពួកគេបានប្រើហិង្សាលើភ្ញៀវទេសចរបារាំងមួយក្រុម មានគ្នា៤នាក់ និងបានរំលោភស្ដ្រីបរទេស២នាក់ កាលពីខែកុម្ភៈឆ្នាំ២០១៦។

បើតាមការចុះផ្សាយសារព័ត៌មានដដែល ជនជាប់ចោទខ្មែរទាំង៥នាក់ ត្រូវបានតុលាការរកឃើញថា មានទោសពីបទរំលោភសេពសន្ថវៈ និងប្រើហិង្សាមានស្ថានទម្ងន់ទោស និងមានម្នាក់ក្នុងចំណោមនោះ ជាប់ចោទពីបទ «មនុស្សឃាតដោយអចេតនា» ព្រមទាំងទទួលទោសពិន័យជាប្រាក់ផងដែរ។​

អាជ្ញាធរអះអាងថា ទោះបីប្រទេសថៃ ជាគោលដៅទេសចរណ៍ដ៏ល្អ និងមានសុវត្ថិភាព ប៉ុន្ដែ ក៏មានបទល្មើសបានកើតឡើងលើភ្ញៀវទេសចរ ដែលទៅកម្សាន្ដនៅរមណីដ្ឋាននានា ក្នុងប្រទេសនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ