ឧទ្ធម្ភាគចក្រ​ដឹក​មន្ត្រី​ជាន់​ខ្ពស់​ម៉ាឡេស៊ី​កំពុង​បាត់​ខ្លួន​នៅ​រដ្ឋ​​​ Sarawak

(រូបភាពពី Mediacorp)

អនុរដ្ឋមន្ត្រីម្នាក់និងសមាជិកសភាម្នាក់ទៀតរបស់ម៉ាឡេស៊ីកំពុងបាត់ខ្លួននៅរដ្ឋ Sarawak បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកអ្នកទាំងពីរកាត់ផ្ដាច់ទំនាក់ទំនងនៅអំឡុងពេលធ្វើដំណើរពីតំបន់ Betong ទៅតំបន់ Kuching។

សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ក្រុមអាជ្ញាធរម៉ាឡេស៊ីកំពុងធ្វើប្រតិបត្តិការមួយដើម្បីស្វែងរកនិងជួយសង្គ្រោះមនុស្ស៦នាក់ ក្នុងនោះមានទាំងអនុរដ្ឋមន្ត្រីម្នាក់និងសមាជិកសភាម្នាក់ផងដែរ ដែលកំពុងបាត់ខ្លួនបន្ទាប់ពីឧទ្ធម្ភាគចក្រដឹកពួកគេបាត់ការទាក់ទងនៅរដ្ឋ Sarawak ។

លោកស្រី Noriah Kasnon អនុរដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្មនិងទំនិញប្រើប្រាស់ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមួយចាកចេញតំបន់ Betong ជាមួយស្វាមីរបស់គាត់គឺលោក Asmuni Abdullah សមាជិកសភា និងមនុស្ស ៤នាក់ផ្សេងទៀត។

យោងតាមស្នងការនគរបាលរដ្ឋ Sarawak លោក Mohamad Sabtu Osman បានឲ្យដឹងថាឧទ្ធម្ភាគចក្រនោះ បានចេញដំណើរនៅម៉ោង៤រសៀលជាង ហើយបានបាត់ការទាក់ទងនៅម៉ោង៤និង៣២នាទីរសៀលនោះ។ ការធ្វើដំណើរពី Betong ទៅ Kuching ចំណាយពេលប្រហែល៣៥នាទីទៅ៤៥នាទី។

មនុស្សប្រហែល១០០នាក់បានចូលរួមនៅក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ក្នុងនេះកងទ័ពជើងទឹកបានចាប់ផ្ដើមនៅម៉ោង៦ព្រឹកថ្ងៃសុក្រនេះ។

កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak បាននិយាយថា លោកមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។ លោកបានបង្ហោះក្ដីបារម្ភរបស់លោកនៅលើបណ្ដាញសង្គម Twitter ថា ការស្វែងរកនិងការជួយសង្គ្រោះកំពុងដំណើរការ ហើយលោកបួងសួងឲ្យមនុស្សទាំងអស់នោះមានសុវត្ថិភាព។

គេពុំបានដឹងច្បាស់លាស់អំពីគោលបំណងនៃការធ្វើដំណើរនេះទេ ប៉ុន្តែរយៈពេលនេះស្ថិតនៅក្នុងដំណាក់កាលឃោសនាបោះឆ្នោតនៅរដ្ឋ Sarawak នៅថ្ងៃស្អែកនេះ៕

ប្រភព៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ