កូរ៉េខាងជើង​ប្រជុំ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ទ្រង់ទ្រាយធំ​​មិនធ្លាប់​មានប្រមាណ​៤០ឆ្នាំ​មកនេះ​

(រូបភាពពី AFP)

កូរ៉េខាងជើងនៅថ្ងៃសុក្រនេះ បើកកិច្ចប្រជុំជាន់ខ្ពស់របស់មន្ត្រីដឹកនាំនៅក្នុងបក្សដែលមិនធ្លាប់មាននៅក្នុងរយៈពេលប្រមាណ៤០ឆ្នាំមកនេះ ដើម្បីជជែកពីស្ថានភាពអាវុធនុយក្លេអ៊ែរបស់ខ្លួន ខណៈអន្តរជាតិកំពុងព្រួយបារម្ភពីការសាកល្បងអាវុធរបស់កូរ៉េខាងជើងនៅពេលថ្មីៗនេះ។

កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបានបើកចំហព័ត៌មានពីការប្រជុំថ្នាក់ដឹកនាំនយោបាយទ្រង់ទ្រាយធំបំផុតដែលបង្ហាញពីភាពរឹងមាំក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន និងលទ្ធភាពនៃការសាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀត។ នេះបើតាមសារព័ត៌មាន Channel News Asia។

ការប្រជុំនេះជាសមាជលើកដំបូងរបស់គណបក្សដែលកំពុងដឹកនាំនៅកូរ៉េខាងជើងជាង៤០ឆ្នាំមកនេះ ហើយបានកោះហៅគណៈប្រតិភូរាប់ពាន់នាក់មកពីតំបន់ផ្សេងៗនៅក្នុងប្រទេសឲ្យទៅប្រជុំនៅទីក្រុងព្យុងយាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ