ពលរដ្ឋ​កាណាដានៅភាគខាងលិច​រាប់ពាន់​នាក់ត្រូវជម្លៀសចេញដោយសារភ្លើងចេះព្រៃ​

(រូបភាពពី AP)

ពលរដ្ឋកាណាដានៅភាគខាងលិចរាប់ពាន់នាក់ត្រូវបានជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃខ្លាំងក្លានៅតំបន់ Fort McMurray ជាច្រើនម៉ោងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ប្រជាពលរដ្ឋរាប់ពាន់នាក់ទាំងនោះបានជម្លៀសទៅដល់តំបន់ Lac La Biche បន្ទាប់ពីភ្លើងឆេះព្រៃបានរាលដាលខ្លាំងគំរាមកំហែងដល់ការរស់នៅរបស់អ្នកភូមិ ហើយបានប៉ះពាល់ដល់ទីក្រុងប្រេង Fort McMurray។ នេះបើតាមសារព័ត៌មាន Channel News Asia។

ប្រជាពលរដ្ឋដែលជម្លៀសចេញខ្លះបញ្ជាក់ថាពួកគេធ្វើដំណើរប្រមាណ៣០០គីឡូម៉ែត្រទៅ Lac La Biche គឺមិនមានអ្នកនាំផ្លូវចេញពីតំបន់ភ្លើងឆេះនោះទេ ដែលពេលនោះគឺត្រូវធ្វើដំណើរឲ្យបានឆាប់បំផុត។

ទោះយ៉ាងណាសកម្មភាពយន្តហោះបានជួយជម្លៀសពលរដ្ឋនៅក្នុងផ្ទះនិងកន្លែងធ្វើអាជីវកម្មដែលមានភ្លើងឆេះព័ទ្ធជុំវិញ។

បញ្ហាភ្លើងឆេះនេះរដ្ឋាភិបាលបានប្រកាសអាសន្ននៅក្នុងខេត្ត Alberta ជាកន្លែងដែលមានឧហ្សាហកម្មផលិតប្រេងរបស់បារាំងពេញនិយមមួយនៅលើពិភពលោកស្ថិតនៅទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ