ភ្លើង​ឆេះ​ព្រៃ​នៅ​ឡូសអែនជឺឡែស បង្ខំ​មនុស្ស​៥​ពាន់​នាក់​ភៀស​ចេញ

(រូបភាពពី AFP)

អគ្គិភ័យនៅជិតទីក្រុងឡូសអែនជឺឡែស បានជំរុញឲ្យមនុស្ស៥ពាន់នាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅចុងសប្ដាហ៍កន្លងមកនេះនៅតំបន់ Calabasas ដែលជាជាយក្រុងសម្បូរបុគ្គលល្បីរស់នៅក្នុងនោះមានទាំងគ្រួសារតារាសម្ដែងនាង Kardashian ផងដែរ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាភ្លើងឆេះព្រៃដែលបានចាប់ផ្ដើមឆេះកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនោះ បានឆេះព្រៃឈើអស់ជិត២០០ហិចតាហើយ ហើយក្រុមពន្លត់អគ្គិភ័យបាននិយាយនៅថ្ងៃនេះថា ពួកគេគ្រប់គ្រងបានត្រឹម៣០ភាគរយប៉ុណ្ណោះ។

ផ្ទះ២ខ្នងបានរងការខូចខាត ហើយអគារពាណិជ្ជកម្មមួយបានរងការបំផ្លិចបំផ្លាញ។

ពុំទាន់មានសេចក្ដីរាយការណ៍ពីជនស៊ីវិលរងគ្រោះនោះឡើយ ប៉ុន្តែអ្នកពន្លត់អគ្គិភ័យ២នាក់បានរងរបួសបន្តិចបន្តួច ហើយអ្នកពន្លត់អគ្គិភ័យម្នាក់ទៀតមានបញ្ហាបេះដូង។

អាជ្ញាធរបានអនុញ្ញាតឲ្យប្រជាជន៥ពាន់នាក់ដែលជម្លៀសចេញនោះវិលត្រឡប់ទៅផ្ទះសម្បែងវិញ ប៉ុន្តែកម្ដៅ ៣០សង្សាររួមទាំងខ្យល់បក់ផងនោះកំពុងគំរាមកំហែងដល់សហគមន៍ Topanga Canyon ស្ថិតនៅខាងជើងទីក្រុងឡូសអែនជឺឡែស។ ពលរដ្ឋរស់នៅទីនោះស្ថិតនៅក្រោមបញ្ជាជម្លៀសចេញនៅឡើយ។

មន្ត្រីពន្លត់អគ្គិភ័យនៅទីក្រុងឡូសអែនជឺឡែសបាននិយយថាភ្លើងឆេះព្រៃនេះកើតឡើងនៅផ្នែកម្ខាងនៃភ្នំមួយ ដែលធ្វើឲ្យក្រុមអ្នកពន្លត់អគ្គិភ័យពិបាកចូលទៅបង្ក្រាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ