ពលរដ្ឋ​មូស្លីម​ចាប់​ផ្ដើម​ពិធី​បុណ្យ​តម​អាហារ​ជុំ​វិញ​ពិភព​លោក

ពលរដ្ឋ​មូស្លីម​រាប់​លាន​នាក់​នៅ​ជុំ​វិញ​ពិភព​លោកនៅ​ថ្ងៃ​ចន្ទ​នេះបាន​ចាប់​ពិធី​បុណ្យ​រ៉ាម៉ាដន (រូបភាពពី WashingtonPost)

ពលរដ្ឋមូស្លីមរាប់លាននាក់នៅជុំវិញពិភពលោកនៅថ្ងៃចន្ទនេះបានចាប់ពិធីបុណ្យរ៉ាម៉ាដន ជាពេលមួយដែលសាសនិកអ៊ីស្លាមប្រកាន់យកការតមអាហារ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។

ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសថារដូវបុណ្យរ៉ាម៉ាដន ចាប់ផ្ដើមនៅល្ងាចថ្ងៃអាទិត្យឬត្រូវនឹងព្រឹកថ្ងៃចន្ទនេះ។

ប្រព័ន្ធផ្សព្វផ្សាយនៅឥណ្ឌូណេស៊ីដែលជាប្រទេសមានពលរដ្ឋមូស្លីមច្រើនជាងគេលើពិភពលោកនោះក៏បានផ្សាយថា ពលរដ្ឋមូស្លីមនឹងចាប់ផ្ដើមបុណ្យតមអាហារនេះចាប់ផ្ដើមនៅថ្ងៃចន្ទដូចគ្នានឹងពលរដ្ឋមូស្លីមនៅសិង្ហបុរី យ៉េមែន លីបង់ ស៊ីរី កាតា គុយវ៉ែត ហ្សកដង់ អេហ្ស៊ីប អារ៉ាប់រួម អាហ្វហ្កានីស្ថាន និងប៉ាឡេស្ទីន។

ក្រោយពីការប្រកាសទាំងនេះវិហារមួយនៅរដ្ឋផ្លរីដាបានប្រកាសទៅបរិស័ទរបស់ខ្លួនថាពួកគេក៏នឹងប្រារព្ធបុណ្យតមអាហារថ្ងៃដំបូងនៅថ្ងៃចន្ទផងដែរ។

ពលរដ្ឋមូស្លីមប្រកាន់តាមប្រតិទិនសុរិយគតិនិងដំណើររបស់ព្រះចន្ទដែលអាចនាំឲ្យប្រទេសផ្សេងៗប្រកាសពីការចាប់បុណ្យរ៉ាម៉ាដនមួយថ្ងៃឬពីរថ្ងៃមុន។ នៅប៉ាគីស្ថាននិងអ៊ីរ៉ង់មកដល់ថ្ងៃចន្ទនេះនៅមិនទាន់ប្រកាសពីការចាប់ផ្ដើមថ្ងៃដំបូងនៃពិធីបុណ្យនេះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ