ពលរដ្ឋខ្មែរ២៤នាក់ត្រូវអាជ្ញាធរថៃចាប់ឃុំខ្លួនពីបទក្លែងបន្លំឯកសារឆ្លងដែន

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅថៃបានអន្ដរាគមន៍ជួយពលរដ្ឋខ្មែរជាច្រើននាក់ បន្ទាប់ពីពួកគេឆ្លងដែនចូលប្រទេសថៃ ដោយប្រើលិខិតឆ្លងដែនក្លែងក្លាយ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃ៦ខែមិថុនានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សន្ទរី ឲ្យដឹងថា ពលរដ្ឋកម្ពុជាចំនួន២៤នាក់ ត្រូវបានអាជ្ញាធរថៃ ក្នុងស្រុកសាកែវ ចាប់ឃុំខ្លួន ដោយរងការចោទថា ឆ្លងដែនចូលទៅប្រទេសថៃ ដោយប្រើឯកសារឆ្លងដែនក្លែងក្លាយ។ ­

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅថៃឲ្យដឹងថា ពលរដ្ឋខ្មែរទាំង២៤នាក់នោះ បានចាញ់បោកមេខ្យល់នៅខេត្តប៉ោយប៉ែត ដោយពួកគេបានចំណាយប្រាក់ឲ្យមេខ្យល់ជាច្រើន ដើម្បីធ្វើលិខិតឆ្លងដែន និងធ្វើដំណើរទៅប្រទេសថៃ។ ប៉ុន្ដែពេលឆ្លងដែននោះ សមត្ថកិច្ចថៃ អះអាងថា លិខិតឆ្លងដែនដែលពួកគេប្រើ គឺសុទ្ធតែក្លែងក្លាយ និងបានចាប់បញ្ជូនពួកគេទៅឃុំខ្លួន នៅពន្ធនាគារសាកែវ ប្រទេសថៃ។

លោក ជុំ សន្ទរី បញ្ជាក់ថា បច្ចុប្បន្ន ស្ថានអគ្គកុងស៊ុលកម្ពុជាកំពុងរកមេធាវីការពារក្ដីឲ្យពលរដ្ឋខ្មែរទាំង២៤នាក់នោះ ដើម្បីបានរួចខ្លួនត្រឡប់មកកម្ពុជាវិញ។

របាយការណ៍ឲ្យដឹងថា នៅឆ្នាំ២០១៦ មានពលករកម្ពុជាចំណាកស្រុកទៅធ្វើការនៅថៃដោយខុសច្បាប់ប្រមាណជាង៨០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ