ព្រះអង្គ​ម្ចាស់​បុប្ផាទេវី ត្រូវតែងតាំង​ជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ

សម្តេចព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី (រូបភាពពី AP)

ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផាទេវី ត្រូវបានតែងតាំងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយពីព្រះអង្គបានលាលែងពីតំណែងជាសមាជិកព្រឹទ្ធសភា។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី៩ ខែមិថុនា ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានសម្រេចតែងតាំងសម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី  ជាមសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញក្នុងអាណត្តិថ្មី។

ព្រះអង្គម្ចាស់ក្សត្រិយ៍បុប្ផាទេវី បានធ្វើជាសមាជិកព្រឹទ្ធសភាចាប់ពីឆ្នាំ២០១៣ហើយព្រះអង្គបានលាលែងពីតំណែងកាលពីខែឧសភា ឆ្នាំ២០១៦។

គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៦នេះ មានការតែងតាំងសមាជិកថ្មីមួយចំនួនសម្រាប់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា លោក សំ ព្រហ្មនា អតីតរដ្ឋលេខាធិការក្រសួងទេសចរណ៍ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

គួរបញ្ជាក់ថាសមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន១រូបនិងសមាជិកចំនួន ៨រូប ។ ជាធម្មតាអាណត្ដិរបស់សមាជិកគឺ៩ឆ្នាំ  ប៉ុន្ដែសមាជិកចំនួន៣រូបត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង។

ព្រះអង្គម្ចាស់បុប្ផាទេវីមានចំណេះជំនាញខាងរបាំបុរាណនិងធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងវប្បធម៌ពីឆ្នាំ១៩៩៨ដល់២០០៤។ បច្ចុប្បនេះ ព្រះអង្គម្ចាស់គឺជាសមាជិកកិត្តិយសនៃក្រុមប្រឹក្សាអន្តរជាតិរបាំនៅអង្គការយូណេស្កូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ