តុលាការថៃដោះលែងនិស្សិត៧នាក់ដែលរិះគន់សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី

Members of the New Democracy Movement (NDM) group arrive in custody with a police escort at the military court in Bangkok, Thailand, Tuesday, July 5, 2016.Human rights groups expressed their concerns that the students were arrested for exercising their rights to the freedom of expression ahead of the Aug. 7, 2016, referendum on the draft constitution. (AP Photo/Sakchai Lalit)

តុលាការមួយនៅក្នុងប្រទេសថៃកាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាឲ្យដោះលែង និស្សិត៧នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនិងការចែកខិតប័ណ្ណ អំពាវនាវដល់ពលរដ្ឋ កុំឲ្យបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មីដែលព្រាងដោយពួកយោធា។

តុលាការយោធានៅក្នុងទីក្រុងបាងកក បានបញ្ជាឲ្យដោះលែងពួកគេ  បន្ទាប់ពីនគរ បាលបានបំពេញការស៊ើបអង្កេតលើការតវ៉ាកាលពីថ្ងៃទី២៣ខែមិថុនា។ ប៉ុន្តែតុលាការ បញ្ជាក់ ថា អ្នកទាំង៧នាក់នេះនៅប្រឈមនិងបទចោទផ្សេងៗទៀត។ នេះ បើតាមសារព័ត៌មាន Mail Online។

នៅថ្ងៃទី៧ខែសីហាខាងមុខនេះ រដ្ឋាភិបាលយោធាថៃដែលឡើងកាន់អំណាចដោយធ្វើរដ្ឋ ប្រហារកាលពីខែឧសភា ឆ្នាំ២០១៤នឹង ឲ្យប្រជាពលរដ្ឋបោះឆ្នោតធ្វើប្រជាមតិ លើសេចក្តី ព្រាងរដ្ឋធម្មនុញ្ញថ្មី។  សម្រាប់ក្រុមអ្នករិះគន់លើកឡើងថា សេចក្តីព្រាងនេះ មិនធ្វើឲ្យសង្គម មានលទ្ធិប្រជាធិបតេយ្យទេ ប៉ុន្តែក្រុមអ្នកដែលហ៊ានចេញមុខតវ៉ាប្រឈមការរិតត្បិតយ៉ាងខ្លាំង ហើយអាចប្រឈមនិងបញ្ជូនទៅកាន់ពន្ធនាគារនិងជាប់ឃុំ១០ឆ្នាំ។

បើទោះបីជាមានការគំរាមកំហែង ក៏ដោយ នៅប៉ុន្មានសប្តាហ៍នេះ ក្រុមអ្នកប្រឆាំង ចេញមុខតវ៉ាជាបន្តបន្ទាប់ ទន្ទឹមនឹងនោះពួកគេប្រកាសគាំទ្ររដ្ឋាភិបាលស៊ីវិលដែលត្រូវបាន បណ្តេញចេញពីតំណែង។ រដ្ឋាភិបាលយោធា បច្ចុប្បន្នបានចេញវិធានការច្រើន សម្រាប់ ប្រើលើអ្នករិះគន់ ប៉ុន្តែពេលនេះនៅមិនទាន់មានសកម្មភាពធំដុំនៅឡើយទេ។

សម្រាប់និស្សិតទាំង៧នាក់នោះ ត្រូវដោះលែងឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន នៅថ្ងៃ ពុធនេះ  ប៉ុន្តែពួកគេត្រូវទៅបង្ហាញខ្លួននៅមុខតុលាការចំនួន១២ថ្ងៃម្តង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ