កម្ពុជាកំពុងពង្រឹងគុណភាពពោតយកទៅលក់នៅប្រទេសចិ​ន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:04 AM | កសិកម្មសេដ្ឋកិច្ច | 0 | 1804

កម្ពុជាកំពុងរៀបចំពង្រឹងគុណភាពនៃការដាំដំណាំពោតឲ្យមានអនាម័យនិងបំពេញលក្ខខណ្ឌបទដ្ឋានអន្តរជាតិ ដើម្បីនាំចេញយកទៅលក់នៅទីផ្សារក្នុងប្រទេសចិន។​

ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកទីផ្សារផលិតផលកសិកម្មរបស់ប្រទេសអ៊ុយក្រែន UkrAgroConsult បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជាលោក ឡោ រស្មី ចុះផ្សាយកាលពីម្សិលមិញថា  កម្ពុជាបានចុះហត្ថលេខារួចហើយក្នុងការនាំផលិតផលពោតទៅលក់នៅប្រទេសចិន។ ប៉ុន្តែអ្វីដែលកំពុងរៀបចំពេលនេះគឺពង្រឹងផលិតផលឲ្យមានអនាម័យ និង ស្របតាមស្តង់ដារអន្តរជាតិ។​​

តាមរបាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា នៅឆ្នាំ២០១៦ កម្ពុជាបាននាំផលិតពោតទៅលក់នៅទីផ្សារអន្តរជាតិបាន ៧០ ៤៨៧ តោន គឺកើតឡើង​២៥% បើប្រៀបធៀបនឹងឆ្នាំ២០១៥៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required