អគ្គិភ័យ​ក្នុង​បារ​សម្លាប់​មនុស្ស​យ៉ាង​តិច​១៣​នាក់ របួស​៦​នាក់​នៅ​បារាំង​

បារដែល​ត្រូវ​អគ្គិភ័យឆាបឆេះ(រូបភាពពីបណ្តាសារព័ត៌មាន​Channel News Asia)

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សយ៉ាងតិច ១៣នាក់ ស្លាប់ ហើយ ៦នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់អគ្គិភ័យនៅក្នុងបារមួយកន្លែង នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ នៅភាគខាងជើងទីក្រុង Rouen។

AFP បានដកស្រង់សម្ដីមន្ត្រីប៉ូលិស ដែលបាននិយាយថា គ្រោះថ្នាក់អគ្គិភ័យនេះ បណ្ដាលមកពីភ្លើងទាននៃនំខួបកំណើត ដែលបានឆាបឆេះពិដានខាងលើនៃបន្ទប់ក្នុងបារនោះ។

ជនរងគ្រោះ ដែលមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ បានថប់ដង្ហើមស្លាប់ដោយសារតែឧស្ម័នពុលកើតចេញពីជ័រប្លាស្ទីក។ ជនរងរបួសម្នាក់ កំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះជីវិតនៅឡើយ។

អាជ្ញាធរបារាំងបញ្ជាក់ថា នោះមិនមែនជាការបំផ្ទុះគ្រាប់បែកនោះឡើយ ប៉ុន្តែ វាគឺជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៥ នៅពេលអគ្គិភ័យមួយបានឆាបឆេះលើអគារអាផាតាមិនមួយកន្លែងនៅទីក្រុងប៉ារីស ដោយបានសម្លាប់មនុស្ស ១៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ