រដ្ឋាភិបាល​ក្រើនរំលឹក​ម្ចាស់​អចលនទ្រព្យនិង​ម្ចាស់​យានយន្ត​បង់ពន្ធ​មុន​ថ្ងៃ​ផុតកំណត់

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃម្សិលមិញ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់និងម្ចាស់ យានយន្តគ្មានពន្ធនិងរថយន្តចង្កូតស្ដាំ បង់ពន្ធជូនរដ្ឋឲ្យបានមុនថ្ងៃផុតកំណត់។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃម្សិលមិញ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសថាម្ចាស់អច លនទ្រព្យមួយចំនួននៅមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធនៅឡើយទេ។

អគ្គនាយកដ្ឋានពន្ធដារបានជំរុញឲ្យម្ចាស់អចលនទ្រព្យដែលពុំទាន់បំពេញកាតព្វកិច្ច ប្រញាប់ទៅបង់ពន្ធជូនរដ្ឋ ឲ្យបានមុនថ្ងៃផុតកំណត់ថ្ងៃទី៣០ ខែកញ្ញា ដោយស្ថាប័ននេះនិយាយថា ដើម្បីចៀសវាងការកកស្ទះនិងការប្រ ជ្រៀតគ្នានៅថ្ងៃចុងក្រោយនោះ។

អាជ្ញាធរពន្ធដារបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើម្ចាស់អចលនទ្រព្យណាមិនបានបំពេញកាតព្វកិច្ចនេះទេ។

កាលពីថ្ងៃម្សិលមិញនេះដែរ អគ្គនាយកដ្ឋានគយនិងរដ្ឋារករកម្ពុជាក៏បានក្រើនរំលឹកដល់ម្ចាស់យានយន្តគ្មានពន្ធគ្រប់ប្រភេទឲ្យបង់ពន្ធជូនរដ្ឋឲ្យបានមុនកាលបរិច្ឆេទកំណត់។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញកាលពីថ្ងៃម្សិលមិញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករបាននិយាយថារដ្ឋាភិបាលបានផ្ដល់ភាពអនុគ្រោះដល់ម្ចាស់យានយន្តគ្មានពន្ធនិងរថយន្តចង្កូតស្ដាំរួចមកហើយ។

ទោះជាយ៉ាងណាស្ថាប័ននេះបញ្ជាក់ថា ម្ចាស់យានយន្តគ្មានពន្ធមួយចំនួននៅមិនតែបានទៅបង់ពន្ធអាករដល់រដ្ឋនៅឡើយ ខណៈដែលម្ចាស់រថយន្តចង្កូតស្ដាំដែលបានកក់ប្រាក់ពន្ធ២០ភាគរយរួចហើយនោះ ក៏នៅតែមិនទាន់បង់ពន្ធអាករបង្គ្រប់នៅឡើយដែរ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានព្រមានចាត់វិធានការទៅលើម្ចាស់រថយន្តទាំងពីរប្រភេទនេះ បន្ទាប់ពីកាលបរិច្ឆេទអនុគ្រោះផុតកំណត់។

កាលបរិច្ឆេទអនុគ្រោះសម្រាប់យានយន្តគ្មានពន្ធនឹងត្រូវផុតកំណត់នៅចុងខែសីហានេះ ខណៈដែលភាពអនុគ្រោះដល់រថយន្តចង្កូតស្ដាំនឹងផុតកំណត់នៅថ្ងៃទី១៩ខែកញ្ញាខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ