សង្គម​ស៊ីវិលនិង​បក្ស​នយោបាយ​ដាក់​អ្នក​សង្កេតការណ៍ជាង​៧​ពាន់​នាក់

គ.ជ.ប. បានប្រកាសថា អង្គការសង្គមស៊ីវិលចំនួន៥និងគណបក្សនយោបាយចំនួន៩ បានដាក់ភ្នាក់ងារសង្កេតការណ៍របស់ខ្លួនសម្រាប់តាមដានដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ គ.ជ.ប. បានបង្ហាញថា អង្គការសង្គមស៊ីវិលចំនួន៥បានដាក់ពង្រាយអ្នកសង្កេតការណ៍របស់ពួកគេជាង១៥០០នាក់ ខណៈដែលអ្នកសង្កេតការណ៍របស់គណបក្សនយោបាយចំនួន៩មានចំនួនជិត៦ពាន់នាក់ ក្នុងនោះមានទាំងអ្នកសង្កេតការណ៍បម្រុងផងដែរនៅឃុំ-សង្កាត់ចំនួន១៦៣៣កន្លែងនៅទូទាំងប្រទេសកម្ពុជា។

គ.ជ.ប. បានប្រកាសកាលពីល្ងាចម្សិលមិញថា មានប្រជាពលរដ្ឋជាង៨៣ម៉ឺន៣ពាន់នាក់បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល៥ថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។

ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប. បាននឹងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃចាប់ពីដើមខែកញ្ញានេះរហូតដល់ចុងខែវិច្ឆិកាខាងមុខ ក្នុងនោះការចុះឈ្មោះបោះឆ្នោតនឹងរៀបចំធ្វើឡើងនៅថ្ងៃបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ