រយៈ​ពេល៥​ថ្ងៃ គ.ជ.ប ​ចុះ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​បាន​ជាង​៨៣​ម៉ឺន​នាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង៨៣ម៉ឺន៣ពាន់នាក់បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល៥ថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។

ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាននឹងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញានេះរហូតដល់ចុងខែវិច្ឆិកាខាងមុខ។

យោងតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ចេញផ្សាយនៅល្ងាចថ្ងៃម្សិលមិញ គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង៨៣ម៉ឺន៣ពាន់នាក់ឬស្មើនឹងជាង៨ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង៩លាន៦៦ម៉ឺននាក់នៅទូទាំងប្រទេស។

យោងតាមរបាយការណ៍ គ.ជ.ប ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះបានកើនឡើងពីចំនួនជាង១១ម៉ឺន៥ពាន់នាក់ គិតត្រឹមល្ងាចថ្ងៃម្សិលមិញនេះធៀបទៅនឹងថ្ងៃទី៤ខែកញ្ញាកន្លងមក។

គ.ជ.ប កាលពីចុងសប្ដាហ៍កន្លងមកនេះក៏បានសម្រេចឲ្យមានការចុះឈ្មោះបោះឆ្នោតនៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ