រដ្ឋាភិបាលប្តឹងម្ចាស់កាសែត ខេមបូឌា ដេលី ពីបទបរិហារកេរ្តិ៍

អគ្គនាយកដ្ឋានពន្ធដារប្តឹងម្ចាស់ កាសែត ខេមបូឌា ដេលី ដោយចោទម្ចាស់កាសែតនេះថា បាននិយាយបរិហារកេរ្តិ៍មន្រ្តីអគ្គនាយកដ្ឋានពន្ធដារជុំវិញរឿងបង់ពន្ធ។

ក្នុងពាក្យបណ្តឹងចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្តឹងម្ចាស់ កាសែត ខេមបូឌា ដេលី គឺលោកស្រី Deborath Krisher Steele ពីបទបរិហារកេរ្តិ៍ ដោយថា ម្ចាស់កាសែតរូបនោះ ថាបាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកតាមរយៈសារអេឡិចត្រូនិច ដោយចោទប្រកាន់ទៅលើមន្រ្តីអគ្គនាយកដ្ឋានពន្ធដារថា ជាអ្នកធ្វើឲ្យបែកធ្លាយនូវព័ត៌មានស្តីការកំណត់ពន្ធ។

បណ្តឹងដដែល អគ្គនាយកដ្ឋានពន្ធដាររៀបរាប់ថា លោកស្រី Deborath Krisher Steele បាននិយាយថា អគ្គនាយកដ្ឋានពន្ធដារចោទសារព័ត៌មានរបស់លោកស្រីថា ជំពាក់ថ្លៃពន្ធ៦លាន១សែនដុល្លារអាមេរិកនោះ គឺមានចេតនានយោបាយចង់បិទកាសែតនេះចោលតែម្តង ដែលអគ្គនាយកដ្ឋានពន្ធដារយល់ថា ការឡើងរបស់លោកស្រី Deborath Krisher Steele តាមរយៈសារអេឡិចនិច គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ។

កាសែតភាសាអង់គ្លេស Cambodia Daily បានបិទប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបញ្ជាឲ្យទៅបង់ពន្ធជា៦លានដុល្លារ ដោយថា បានជំពាក់ពន្ធរដ្ឋរយៈពេល១០ឆ្នាំហើយ ប៉ុន្តែកាសែតមួយនេះបដិសេធបង់តាមរដ្ឋាភិបាល។

ក្រោពីកាសែតនេះបិទប្រតិបត្តិការ រដ្ឋាភិបាលបានហាមមិនឲ្យអ្នកទទួលខុសត្រូវពីរនាក់ចេញ ពីកម្ពុជាឡើយ ដោយថា ដើម្បីដាក់បន្ទុកអ្នកទាំងពីរនោះឲ្យទទួលខុសត្រូវទូរទាត់បំណុលជូនរដ្ឋជាមុនសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ