កាណាដាឲ្យសច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងបារីសផ្តោតលើការប្រែប្រួលអាកាសធាតុ

កាណាដាកាលពីម្សិលមិញបានសម្រេចឲ្យសច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសផ្តោតលើការប្រែប្រួល អាកាសធាតុ បើទោះបីជាសំណើរបស់លោកនាយករដ្ឋមន្ត្រី ចាស់ស្ទីន ពីការកំណត់តម្លៃកាបូននិងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ត្រូវទទួលរងការវាយបកខ្លាំងក៏ដោយ។

ការបោះឆ្នោតនៅសភាសម្រេចឲ្យសច្ចាប័ននេះក្នុងសំឡេង ២០៧ ដល់នឹង៨១ គឺមុន៣០ថ្ងៃ ដែលកិច្ចព្រមព្រៀងចូលជាធរមាននៅទូទាំងពិភពលោក ហើយបច្ចុប្បន្នមានប្រទេសចំនួន៧៤ឲ្យសច្ចាប័ន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។

ការអនុម័តនេះ មានការជជែកខ្លាំងនៅក្នុងសភា ហើយលោក ចាស់ ស្ទីនដ្រុដូ បានប្រើសំឡេងភាគច្រើននៃ គណបក្ស Liberal របស់លោក ជំរុញឲ្យមានការអនុម័ត ខណៈមេដឹកនាំបក្សប្រឆាំងចោទថា រដ្ឋាភិបាលបានធ្វើកំហុសធ្ងន់ និង ចាត់ទុកថា ជាអំពើក្បត់ជាតិ។

កិច្ចព្រមព្រៀងនេះ តម្រូវឲ្យប្រទេសទាំងអស់ រៀបចំផែនការក្នុងការធ្វើឲ្យសម្រេចបាននូវរក្សាកុំឲ្យកើនឡើងកម្តៅ ក្នុងកម្រិត២អង្សាសេនៃវិស័យឧស្សាហកម្ម ឬ ទាបមកត្រឹម១,៥ អង្សាបើអាចធ្វើទៅបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ