សកម្មជនប្រជាធិបតេយ្យ​ហុងកុងត្រូវចាប់បញ្ចូនចេញពីថៃតាមសំណើរបស់ចិន​

សកម្មជនដែលផ្សព្វផ្សាយពីការទាមទារសិទ្ធិសេរិភាព និង ប្រជាធិបតេយ្យហុងកុង យុវជន ចូសហួ វុង ត្រូវបាន អាជ្ញាធរថៃ ចាប់បញ្ចូនចេញទៅកាន់ទឹកដីកំណើតវិញ កាលពីយប់ថ្ងៃពុធម្សិលមិញ តាមសំណើរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។

យុវជន ចូសហួ វុង ធ្វើដំណើរដល់ថៃនៅយប់ថ្ងៃអង្គារ  ដើម្បីថ្លែងសារនៅក្នុងពិធីរំឭកខួប នៃការសម្លាប់ រង្គាល លើសកម្មជននិស្សិតនៅក្នុងប្រទេសថៃកាលពីថ្ងៃទី៥ខែតុលាឆ្នាំ១៩៧៦ ដែលពេលនោះបណ្តាលឲ្យសិស្សនិស្សិតរាប់រយនាក់បានស្លាប់ និង ជាង៣០០០នាក់ផ្សេងទៀតត្រូវបានឆាប់ខ្លួន ដោយចោទថា ធ្វើចលានបះបោរឆ្ពោះ រករបបកុម្មុយនីស្ត និង គំរាមកំហែងដល់របបស្តេច។

ប៉ុន្តែយុវជន ចូសហូ វុង មិនបានថ្លែងសារតាមការគ្រោងទុកទេគឺពេលធ្វើដំណើរដល់ព្រលានយន្តហោះនៃ ប្រទេសថៃ ត្រូវរដ្ឋាភិបាលយោធាបញ្ជាឲ្យចាប់ខ្លួនភ្លាម ហើយបញ្ជូនយុវជនរូបនេះត្រឡប់ទៅកាន់ប្រទេសចិនវិញ នៅថ្ងៃពុធទី៥ខែតុលា។ ការចាប់ខ្លួនយុវជនរូបនេះ ធ្វើឲ្យអ្នកគាំទ្រថ្កោលទោសរដ្ឋាភិបាលចិន និង រដ្ឋាភិបាល ថៃយ៉ាងខ្លាំង។

ចូសហួ វុង អាយុ១៩ឆ្នាំ ចាប់ផ្តើមលេចឈ្មោះ ឡើងពីការធ្វើចលនាទាមទារឲ្យមានការដឹកនាំ និងរើសមេដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យនៅលើទឹកដឹហុងកុងកាលពីឆ្នាំ២០១៤ ដែលពេលនោះ គេហៅថា ចលនាឆ័ត្រ។

យុវជនរូបនេះ ថ្លែងថា ពេលដែលទៅដល់ព្រលានយន្តហោះសុវណ្ណភូមិក្នុងទឹកដីថៃភ្លាម ត្រូវកម្លាំងសមត្ថកិច្ចថៃ ចាប់ឃុំខ្លួនជាង១២ម៉ោង ហើយមិនអនុញ្ញាតឲ្យទាក់ទងទៅគ្រួសារ ឬ មេធាវីនោះទេ។ ពេលយុវជននេះ សួរថា ហេតុអ្វីបានចាប់ខ្លួន? កម្លាំងសមត្ថកិច្ចទាំងនោះ មិនប្រាប់មូលហេតុទេ គ្រាប់តែប្រាប់ថា  ចូសហួ ស្ថិតនៅក្នុងបញ្ជីខ្មៅ ហើយត្រូវចាប់ខ្លួន។

គេមិនទាន់ដឹងថា អាជ្ញាធរចិន មានចំណាត់ការអ្វីបន្ថែម លើយុវជនរូបនេះ នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ