លោក ហ៊ុន សែន ​ចូលរួមកិច្ចប្រជុំ២ថ្ងៃនៅបាងកក

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលរួមប្រជុំកំពូល ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការ អាស៊ី លើកទី២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងបាងកកប្រទេសថៃ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃ ទី៤ខែ តុលាការបានឲ្យដឹងថា  លោកនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថា ក្នុងពិធីនោះ ហើយនឹងមានការជួបជាទ្វេរភាគីជាមួយ មេដឹកនាំមួយចំនួនទៀតផង។

កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នៅក្នុងប្រទេសថៃ គឺជាវេទិកាមួយមានគោលបំណងកសាងសហគមន៍អាស៊ី ឈរលើមូលដ្ឋាននៃភាពរឹងមាំ ពហុភាព ធនធាន និងភាពប្រកួតប្រជែងរបស់ប្រទេសនិមួយៗនៅទ្វីបអាស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ