ការសិក្សាមួយបង្ហាញថា អ្នកថែជំងឺតាមផ្ទះនៅសិង្ហបុរីធ្វើការហូសកម្លាំងបានប្រាក់តិច

ការសិក្សារបស់មូលនីធិ លៀន និងមូលនីធិ ឃូ វីណែ បានបង្ហាញកាលពីថ្ងៃពុធម្សិលមិញថា អ្នកថែជំងឺតាមផ្ទះ នៅសិង្ហបុរី ធ្វើការហូសកម្លាំងក្នុងការមើលថែ ដែលពេលខ្លះត្រូវមើលអ្នកជំងឺរហូតដល់៣០នាក់ក្នុងមួយយប់ តែទទួលបាន ប្រាក់ខែទាប។

ការសិក្សាបង្ហាញថា អ្នកមើលថែអ្នកជំងឺតាមផ្ទះទាំងនោះភាគច្រើនជាជនបរទេស ហើយពួកគេទទួលបាន ប្រាក់តិចតួចគឺ ៣៥០ដុល្លារសិង្ហបុរីស្មើនឹងប្រមាណ២៥៥ ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ តម្លៃនេះបូកបញ្ចូលទាំងថ្លៃអាហារ និង ការស្នាក់នៅ ហើយពួកគេមិនទទួលបានលុយបន្ថែមដូច អ្នកមើលថែអ្នកជំងឺនៅតាម មន្ទីរពេទ្យនោះទេ។ ការសិក្សាបង្ហាញថា ចំនួននេះគឺតិចតួចជាងកម្មករនៅក្នងស្រុកទៅទៀត។ នេះបើតាមការចុះផ្សាយ របស់ សារព័ត៌មាន Channel News Asia។

ការសិក្សាបានផ្តោតសំខាន់ទៅលើ ការឈួលកម្មករថ្លៃជាង គឺនិយោជនត្រូវបង់ឲ្យរដ្ឋាភិបាលក្នុងតម្លៃ៤៥០ ដុល្លារសិង្ហបុរីឬស្មើ៣២៨ដុល្លារអាមេរិក ក្នុងកម្មករម្នាក់។ បើប្រៀបធៀបធៀបគ្នាវាមានតម្លៃទាបសម្រាប់កម្មករបរទេស មានជំនាញ ពិសេសអ្នកមើលថែអ្នកជំងឺ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ