បក្ស​កាន់​អំណាច​អបអរ​ថ្ងៃ​៧​មករា តែ​មេបក្ស​ប្រឆាំង​ចាត់ទុក​ថ្ងៃ​នេះ​ជា​ឆាក​ល្ខោន​របស់​វៀតណាម

លោក ហេង សំរិន និង លោក ហ៊ុន សែន ក្នុងពិធីខួបលើកទី ៣៨ នៃទិវាថ្ងៃជ័យជំនះ ៧មករា នៅទីស្នាក់ការគណបក្សប្រជាជន (ប្រភពរូបភាពពី ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ពិធី​រំលឹក​ដល់​ជ័យ​ជម្នះ​ថ្ងៃ​ ៧ មករា នេះ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចម្ការ​មន។

វីដេអូ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក បាន​បង្ហាញ​ថា ប្រធាន​សភា​ជាតិ​លោក ហេង សំរិន និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មាន​វត្តមាន​នៅ​ក្នុង​ពិធី​នោះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​ព្រឹក​ថ្ងៃ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន រៀបរាប់​ថា ថ្ងៃ ៧ មករា បាន​នាំ​មក​នូវ​ជីវិត​ទី ២ និង​ក្ដី​សង្ឃឹម​ដល់​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

ទោះជាយ៉ាងណា​ក៏​ដោយ មេដឹកនាំ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ដែល​កំពុង​តែ​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស​នោះ បាន​ចាត់​ទុក​ថ្ងៃ ៧ មករា ជា​ឆាក​ល្ខោន​ដែល​រៀបចំ​ដោយ​ប្រទេស​វៀតណាម ដែល​លោក សម រង្ស៊ី លើក​ឡើង​ថា របប​ខ្មែរ​ក្រហម​មាន​ប្រភព​កំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម។

ខណៈ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​ថា ថ្ងៃ ៧ មករា បាន​នាំ​មក​នូវ​ជីវិត​ទី ២​ នោះ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា បើ​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥ ទេ លោក​ថា ក៏​គ្មាន​ថ្ងៃ​ ៧ មករា ១៩៧៩ ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ