អគ្គស្នងការនគរបាលជាតិបានណែនាំឲ្យស្នងការរាជធានីខេត្ត និង មន្ត្រីក្រោមឱវាទផ្សេងៗ ពង្រឹងវិធានការធ្វើយ៉ាងណា ឲ្យបទល្មើសផ្សេងៗថយចុះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ។
ក្នុងពិធីបូកសរុបការងារសន្តិសុខសណ្តាប់ប្រចាំឆ្នាំ២០១៧ ធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញ លោក នេត សាវឿន ណែនាំឲ្យស្នងការ និង ផែនយុត្តិធម៌ ធ្វើយ៉ាងណាឲ្យបទល្មើសថយចុះ។ លោក បន្តថា បទល្មើសនានាត្រូវបូកសរុបឲ្យបានត្រឹមត្រូវ ហើយបទល្មើសនៅសេសសល់ត្រូវស៊ើបអង្កេតឲ្យអស់។ លោកណែនាំឲ្យនគរបាលធ្វើបញ្ជីគ្រប់គ្រងបទល្មើសបិទ និង បើកដូចបញ្ជីគ្រប់គ្រងក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដែលបង្ហាញក្នុងពិធីបូកសរុបការងារនេះឲ្យដឹងថា បទល្មើសទូទៅកើនឡើង១% ចំណែកបទឧក្រិដ្ឋថយចុះ១៤%៕