រដ្ឋាភិបាលប្រាប់មន្ត្រីឲ្យបង្កភាពងាយស្រួលដល់គណបក្សចូលរួមការបោះឆ្នោត

ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃ ណែនាំមន្ត្រីឲ្យបង្កលក្ខណៈងាយស្រួល ដល់គណបក្ស​នយោបាយ ដែលបាន​ចុះឈ្មោះ ​​ប្រ​កួត​​​​ប្រជែងការបោះឆ្នោត អាណត្តិទី៦នេះ ដោយថាដើម្បី​​​ជំរុ​ញយន្តការ​ប្រជាធិបតេ​យ្យ។

លិខិតណែនាំចុះថ្ងៃទី៧ខែកុម្ភៈ ក្រសួងមហាផ្ទៃ បានលើកឡើងថា ដើម្បីបង្កលក្ខណៈងាយ​ស្រួល ដល់គណ​ប​ក្ស​​ន​​យោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានចូលរួមប្រកួតប្រជែងការបោះឆ្នោត ស្របតាមគោ​លកា​រ​ណ៍​​​​​ប្រជាធិបតេយ្យ សេរី ពហុបក្សនោះ ក្រសួងស្នើរដ្ឋបាល រាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូ​វ​ប​ង្គ​​​លក្ខណៈ​ងា​យ​ស្រួយដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីរួចហើយនៅក្រសួងមហាផ្ទៃ។

លិខិតដដែល លើកឡើងថា ករណីគណបក្សបើកទីស្នាក់ការកណ្តាល ឬស្នាក់ការសាខានានា ឬលើ​ក​ស្លា​ក​សញ្ញា គណបក្ស នៅទីតាំងឯកជន ឬជាកម្មសិទ្ធិឯកជន ត្រូវមានការយ​ល់ព្រម​ជាមុ​នពីម្ចាស់​លំ​​នៅ​ឋាន និង​ត្រូ​វ​ជូ​​​​​ន​​​ដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំ សង្កាត់ ប៉ុណ្ណោះ ដោយមិន​តម្រូវឲ្យ​សុំច្បាប់​អ​នុ​ញ្ញា​​​ត​ជាមុ​ន ​​ពី​អា​​​ជ្ញា​ធរឡើយ។

ប៉ុន្តែក្រសួងថា ការលើកស្លាសញ្ញានៅទីសាធារណៈ​ ទីប្រជុំជន ឬតាមដងផ្លូវនានា សាមីគណបក្សត្រូវសុំកា​រអ​នុ​ញ្ញា​​​​​​ត ​​​ជាលាយលក្ខណ៍អក្សរជាមុន ពីអាជ្ញាធរមានសមត្ថកិច្ច។

បើតាមក្រសួងមហាផ្ទៃ ពាក្យសុំជួបប្រជុំនយោបាយ និងលើកស្លាកសញ្ញាគណបក្ស ត្រូវដាក់ជូនទៅអាជ្ញាធរឃុំ សង្កា​​​ត់​ ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ មុនការជួបប្រជុំ ឬលើកស្លាកសញ្ញា។ អាជ្ញាធរឃុំ សង្កាត់ ត្រូ​វពិចារណាកា​រស្នើ​សុំ​​​​​​នេះក្នុ​ងរយៈពេល១ថ្ងៃ ក្រោយពីទទួលបានសំណើ។

ក្នុងករណីអាជ្ញាធរឃុំ សង្កាត់ មិនអាចសម្រេចបាន​អាជ្ញាធរឃុំ សង្កាត់ ត្រូវស្នើសុំយោបល់ពីអាជ្ញាធរក្រុង ស្រុក ខណ្ឌ ឬរាជធានី ខេត្ត។

តាមការគ្រោងទុក ការបោះឆ្នោត​ជ្រើសតាំងតំណា​ងរាស្ត្រអាណត្តិ​ទី៦ នឹងធ្វើឡើ​ងនៅថ្ងៃទី​២៩​ខែកក្កដាឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ