តារា​ស៊ិច​ស៊ី ប៊ុន ផៃ​លីន បោះទុន​រាប់ម៉ឺនដុល្លារ​សង់អគារបន្ទប់ជួល​

តារា​ស៊ិច​ស៊ី ប៊ុន ផៃ​លីន

គ្មាន​​​​អ្នក​ណា​មិន​ចាប់​អារម្មណ៍​នោះទេ ​​​ដែល​​តារា​សម្ដែងចូល​ចិត្ត​​ស្ទីល​ស៊ិចស៊ី​ ​ប៊ុន ផៃ​លីន ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​ហ៊ឹកហ៊ាក់​​ ​​ដោយ​ប្រើ​ទុន​​​​​ច្រើន​ហើយ ជា​មុខ​ជំនួញ​ទទួល​បានចំណូល​​​​រឹង​មាំ​ទៀត​។ ​អគារ​​បន្ទប់​ជួល​កម្ពស់​​​៥​ជាន់​​ ​​​​ត្រូវ​បាន​​​សម្ពោធ​​ឡើង​​យ៉ាង​អ៊ឹក​អធិក​កាល​ពី​ថ្ងៃ​​ទី​៥ មីនា​ កន្លង​ទៅ​​ ដោយមានការ​ចូលរួមពី​តារា​សិល្បៈ​​ និង​ភ្ញៀវកិត្តិយស​យ៉ាង​ច្រើន​កុះ​ករ។

តារា​​សម្ដែងនិង​ជា​តារា​ចម្រៀង​​ដែល​​​ត្រូវ​គេ​​កត់​សម្គាល់​ថា​​​​​ប្រទាញ​បាន​ការងារ​​សិល្បៈ​​​ណែនដៃ​រូប​នេះ ​បាន​ថ្លែង​ប្រាប់​ថា​​​​អគារ​ជួលកម្ពស់​​​៥​ជាន់​របស់​នាង មាន​សរុប​ចំនួន​​​៤០​បន្ទប់ ដោយ​ទីតាំង​របស់​​អគារ​នេះ​​​​​ស្ថិត​នៅ​ទី​ប្រជុំជន​​អូរឌឹម ក្នុង​ភូមិ​អង្គ ​​ស​ង្កាត់​ចោម​ចៅ ​នៅរាជធានីភ្នំពេញ ​​ក្នុង​តំបន់ដែល​មាន​​​​​​​​​​រោង​ចក្រ​ និង​​​​​មាន​សក្តា​នុពល​សម្រាប់​​​​បើក​ជា​​បន្ទប់​ជួល​តែ​ម្ដង។ ​អាគារ​​​ជួល​នេះ ​​​ប្រើ​ទុន​ក្នុង​ការ​សាង​សង់​​អស់​ប្រមាណ​ជាង​​២៥​ម៉ឺន​ដុល្លារ ដោយ​​​​​​​សុទ្ធ​តែជា​ថវិកាដែល​នាង​បាន​ពី​ការ​ច្រៀង​រាំ​រយៈ​ពេល​ជិត​​​​​​១០​ឆ្នាំ​នៅ​ក្នុង​សិល្បៈ និង​មួយ​ចំណែក​​គឺ​ពី​ការ​​​​ដោះ​ដូរ​ដីធ្លី​​​​​​​យក​ប្រាក់​​មក​​​​​​​ផ្ទប់​គ្នា​ទាំង​អស់​។ ​​​​​

ប៊ុន ផៃ​លីន និយាយ​ថា​៖ “​​ទម្រាំ​បាន​អគារ​ជួល​​​ប្រមាណ​​៤០​​​បន្ទប់​ហ្នឹង ខ្ញុំ​បោស​អស់​ហើយ​​​​​សូម្បី​តែ​​ដី​ទិញ​​ពី​ណា​ពី​ណី ក៏​លក់​យក​​ប្រមូល​លុយ​យក​មក​ដែរ ​ ព្រោះ​ធ្វើ​ម៉េច​ខ្ញុំ​​ស្រឡាញ់​អាជីព​ហ្នឹង​​​ព្រោះ​​វា​អស់​ដើម​ច្រើន​មែន ​ប៉ុន្តែ​វា​ដឹង​ថា​តា​បាន​លុយ​ចូល​​ម្មង​!”។ នាង​ថា​​​​​​បន្ទប់​ជួល​ទាំង​​​៤០បន្ទប់​​​នោះ ​​ត្រូវ​បាន​គេ​ជួល​​​​អស់​​​​​៨០​​ភាគ​រយ តាំង​ពី​មុន​ថ្ងៃ​​ឡើង​ផ្ទះ​ម្ល៉េះ​​ ​ដោយ​សល់​តែ​​​​បន្ទប់​នៅ​ជាន់​ទី​៥​ប៉ុន្មាន​បន្ទប់​ប៉ុណ្ណោះ ​ដោយ​សារ​តែ​ការ​សាង​សង់​ទើប​តែ​​​​​បាន​រួច​រាល់​នៅ​ជាន់​​ទី៥​។ ​​​​បន្ទប់​ជួល​ទាំង​នោះ ​មាន​​​​តម្លៃ​​ពី​​​៤០​ដុល្លារ​រហូត​ដល់​​​១៤០​ដុល្លារ ដោយ​​​បន្ទប់ជួល​​សរុប​​​ពេញ​មួយ​អគារ​នេះ នឹង​ធ្វើ​ឲ្យ​នាង​ជា​ថៅកែ​​ស្រី​​​​​​​​ទទួល​បានចំណូល​​​​​ប្រមាណ​ជាង​​​២ពាន់​ដុល្លារ​​ក្នុង​មួយខែ។ នាងមាន​គម្រោង​​​​ទិញ​ដី សង់​ជា​អគារ​បែបនេះ​​​​​​​​មួយ​កន្លែងទៀត ​​​ដោយ​សារ​តែ​មើលឃើញ​ថា​​​មាន​​​មុខ​របរ​បើក​​បន្ទប់​ជួល​ប៉ុណ្ណោះ ដែលអាច​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​​មាន​ភាព​រឹង​មាំ​​​​​​​​​​​​​​ក្នុង​ការ​ទទួលចំណូល បើ​ធៀប​នឹង​ការ​បោះ​ទុន​រក​ស៊ី​មុខ​របរ​ផ្សេង​ៗ។

 នាង​និយាយ​ថា​៖ “ឥឡូវ​ហ្នឹង​​បន្ទប់​ជួលរបស់​​ខ្ញុំមួយ​អគារ​ហ្នឹង វា​​បាន​​ចំណូល​​​​​ជិត​​៣ពាន់​ដុល្លារដែរ អ៊ីចឹង​ហើយ​​​​​​​វា​អត់​ពិបាក​ទេ ​​​ដើម្បី​ឲ្យ​ខ្ញុំ​​សន្សំ​​លុយ​​​​​​​​​​រក​មើល​កន្លែង​ធ្វើ​បន្ទប់​ជួល​​ដូច​គ្នា​ហ្នឹង ​​​​​​​​​ឲ្យ​បា​ន​មួយ​កន្លែងទៀត ប៉ុន្តែ​​ឥឡូវ​សន្សំ​​លុយ​សិន​!”។ នាង​ថា​​​​តារា​ភាគ​ច្រើន​គេ​​​​​​​​​​​​​​​​​​​​ច្រើន​ចាប់​អារម្មណ៍​ជាមួយ​នឹង​មុខរបរ​​​បើក​ហាង​​​ ​ឬ​​នាំទំនិញ​​​ចូល​​មក​​លក់​នៅ​កម្ពុជា ប៉ុន្តែ​​នាង​មិន​មាន​ជំនាញ​លើ​​​​​មុខ​ជំនួញ​ទាំង​ហ្នឹង​នោះ​ទេ ទើប​សម្រេច​ចិត្ត​​​​​​​​​​ប្រមែ​ប្រមូល​លុយ​កាក់​ហើយ​សង់​ជា​អគារ​​​​បន្ទប់​ជួល ដោយ​​ប្រើ​ដើមទុន​អស់​ជាង​​​២៥​ម៉ឺន​ដុល្លារ​ដើម្បី​​​​​​រក​ចំណូល​វិញ​។ ​

តារា​ស៊ិច​ស៊ី ប៊ុន ផៃ​លីន
តារា​ស៊ិច​ស៊ី ប៊ុន ផៃ​លីន

ប៊ុន​ ផៃ​លីន ​បញ្ជាក់​ថា​ទីតាំង​ដែល​​នាង​​​បើក​បន្ទប់​ជួលនោះ​​ គឺ​សំបូរ​​​​កម្មករ​និង​​ពលរដ្ឋ​រស់​នៅ​ខ្លាំង​ណាស់ ដោយ​​អាច​និយាយ​បាន​ថា​​​​ទោះ​ជា​មាន​បន្ទប់​​ជួលដល់​​​រាប់​រយ​បន្ទប់​ទៀត​ ក៏​មិន​គ្រប់​សម្រាប់​​​​​តម្រូវ​ការ​នោះដែរ។ អ៊ីចឹង​ហើយ​ទើប​អគារ​របស់​នាង គ្រាន់​តែ​​​សង់​​​​លេចចេញ​ជារូប​រាង​​ភ្លាម ក៏​មាន​គេ​​​​ឲ្យ​លុយ​​កកក់​​​​​​បណ្ដាក់​​គ្នា​​​​​​​​​​​​​​​​តាំង​ពី​មុន​ថ្ងៃ​​ពិធី​ឡើង​ផ្ទះ ​​ដែលធ្វើ​​ឲ្យ​នាង​មើល​ឃើញ​ពី​ប្រាក់​ចំណូល​​​ខ្ទង់​ពាន់​​​​​​​ដោយ​មិន​ខ្វល់​ដូច​បើ​ក​ជំនួញ​​ផ្សេង​​ៗ។ នាង​​​អះ​អាង​ថាមិន​មាន​​គម្រោង​ទិញ​វីឡា​​​​សម្ញ៉ែង​​សម្រាប់​ជីវភាព​រស់​នៅ​នោះ​ទេ​ដរាប​ណា​នាង​មិន​ទាន់​មានអគារ​បន្ទប់​ជួល ដូច​ការ​រំពឹង​​ទុក ដែល​​អាច​​ឲ្យ​នាង​​​​​ទទួល​បាន​ចំណូល​​​រឹង​មាំ​​​​​​​ បន្ថែមពីលើអាជីព​សិល្បៈ ​ដែល​ក្នុង​ពេល​ខាង​មុខ​ពិត​ជាមាន​ស្ថានភាព​លិច​អណ្ដែត​ៗ។

នាង​និយាយ​ថា​៖ “​​​​​សិល្បៈ​បើទោះ​ជា​​​​​​មាន​គេ​ហៅ​ច្រៀង​ហៅ​សម្ដែង​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​​វា​អត់​ស្មើ​នឹង​យើង​មាន​​​មុខ​របរ​ផ្ទាល់ខ្លួន​នោះ​ទេ ​​អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​គិត​ថា​​​​ទាន់​​​នៅ​រក​បាន​ គឺ​អត់គិត​រឿង​ហ៊ឺហារ​ឲ្យ​អ្នក​ណា​​​​សរសើរ​ទេ គឺ​គិត​តែខំ​រក​លុយ​មកធ្វើ​​​បន្ទប់​ជួល​​​​ទុក​គ្រាន់​ចាស់​វិញ អាណឹង​បាន​​​​​​​​​​វាអត់​ភ័យ​ពេល​​​​​​គេ​​ឈប់​​​​ហៅ​ច្រៀង​​ហៅ​រាំ​!”

គួរ​បញ្ជាក់​ផងដែរថា ប៊ុន​ ផៃលីន ​គឺ​ជាតារា​​ចម្រៀង និង​ជា​សម្ដែង​មួយ​រូប​ដែល​​​ត្រូវ​គេ​កត់​សម្គាល់​​​​ថា​​​​ចូលចិត្ត​បញ្ចេញ​ដើម​ទ្រូង​​មិន​ចាញ់​​​​​​តាំង​លំនាំ​​នាង​​​​​កុល ដាវី និង​វ៉ាង ស្រីណូ​។ កេរ្តិ៍​ឈ្មោះរបស់នាង​ត្រូវ​បាន​លោត​ខ្លាំង​​ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​​ជំពប់​ស្នេហ៍​ជា​មួយ​បុរស​អូស្រ្តាលី​ក្នុង​ពេល​​​នាង​​​ ចេញ​ទៅ​សម្ដែង​នៅ​ទី​នោះ​និង​​បន្ទាប់​ពី​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​​ ក៏​ដូច​​​​ជា​ផលិត​​​​​កម្មធំ​ៗ​ក្នុង​ស្រុក​​​​​​ ​ផ្ដល់ឱកាស​​ឲ្យ​ឡើង​​ច្រៀង​ និង​សម្ដែង​​​​​​​​ស្ទើរ​រក​ពេល​សម្រាក​​មិន​បាន​នា​ពេល​ចុង​ក្រោយ​។ ប៊ុន ផៃ​លីន និយាយ​ថា​ក្រោយ​​​​​​សម្ងំ​ធ្វើ​​បន្ទប់​ជួល​នេះ​រួច​​រាល់​​​​ នាង​​នឹងកាន់​តែ​​​​ទទួលយក​ការ​សម្ដែងនិង​ឡើង​ឆាក​​​ឲ្យ​ខ្លាំង​​ថែមទៀត ​ ​ព្រម​ជា​មួយ​​ការ​​​​ចេញ​សម្ដែង​នៅ​​ក្រៅ​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ