គណបក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​ស្នើ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា ​

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

គណបក្សនយោបាយ​មួយ​បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​អតី​ត​ប្រធានបក្សប្រឆាំង​លោក​ កឹម សុខា ដោយ​ថា​ដើម្បី​បន្ធូរ​ស្ថាន​​ការណ៍​នយោបាយ​បច្ចុប្បន្ន ដែល​គណបក្ស​នេះ​មើល​ឃើញ​ថាស្ថានការណ៍កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​។

ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​ចុះ​ថ្ងៃ​ទី​៧ មីនានេះ​គណបក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ឡើង​កម្តៅ​នយោបាយ​នៅ​ប្រទេសកម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់កិត្តិយស និង​សេចក្តីថ្លៃ​ថ្នូរ​របស់​កម្ពុជាលើ​ឆាក​អន្តរជាតិ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​ឲ្យ​មាន​សេរីភាព​វិញ​ ។

​ក្នុងសេចក្តីថ្លែងការណ៍គណបក្សនេះ​​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាលបង្ក​បរិយាកាស​ទូ​លំ​ទូលា​យដល់​អ្នក​សារព័ត៌មាន​ ដើម្បី​បំពេញ​តួនាទី​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រៀប​ចំ​ការ​បោះឆ្នោត​ខាង​មុខ​ប្រកប​ដោយយ​សេរី​ និង​យុត្តិ​ធម៌ ដោយ​ត្រូវ​មាន​អ្នក​សង្កេត​ការណ៍​ជាតិ និ​ង​អន្តរជាតិ​បាន​ពេញ​លេញ​ផង​ដែរ។

ស្ថាន​ការ​ណ៍​នយោបាយ​កម្ពុជាបច្ចុប្បន្នហាក់​បា​ន​កើនកម្តៅ​កាន់​តែខ្លាំង​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ចាប់​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធ​នាគារ​ដោយ​បាន​ចោទ​ពី​បទ​ក្បត់​ជាតិ និង​រំលាយគណបក្ស​នេះ ខណៈ​ដែល​អន្តរជាតិ​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​មក​កម្ពជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ