ក្រសួងវប្បធម៌គ្រោងជួសជុលស្ពាន និងប្រាសាទបុរាណច្រើនកន្លែងក្នុងឆ្នាំនេះ

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី៧ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 3:43 PM | វប្បធម៌ | 0 | 5723

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈគ្រោងនឹងចំណាយថវិការរាប់ម៉ឺនដុល្លារសម្រាប់ជួសជុលស្ពាន និង ប្រា​សាទ​បុរាណជាច្រើនកន្លែងក្នុងឆ្នាំ​២០១៨នេះ។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​លោក​ ប្រាក់​ សុ​​ណ្ណា​រ៉ា បាន​ថ្លែង​ឲ្យ​ដឹង​ថា​​ ក្រសួង​មាន​គម្រោង​ជួសជុល​ស្ពាន​ និង​ប្រាសាទ​បុរាណ​ជា​ច្រើន​ដោយ​ចំណាយ​ថវិកា​ អស់​រាប់​សិប​ម៉ឺន​ដុល្លារ​ ដែល​ថវិកា​ទាំងនេះ​ គឺជា​ថវិកាជាតិ​ និង​ថវិកា​មូលនិធិ​អង្គរ​។​
​តាមការចុះផ្សាយដដែលថាលោកថ្លែងបែបនេះទៅកាន់​អ្នក​សារព័ត៌មាន ​ក្រោយ​ប្រគល់​សម្ភារ ​និង​ថវិកា​មួយ​ ចំនួន​ ដល់​នាយកដ្ឋាន​ការពារ​បេតិកភណ្ឌ​ នា​ថ្ងៃ​ទី​ ៥​ ខែមេសា​ ដោយលោក​ ប្រាក់​ សុ​ណ្ណា​រ៉ា​ ​ថា​ គម្រោង​ជួសជុល ​និង​សាងសង់​នូវ​ស្ពាន ​និង​ប្រាសាទ​បុរាណ​នេះ ​ខ្លះ​រួច​ជា​ស្ថាពរ​​ និង​ខ្លះ​ទៀត​កំពុង​ចាប់​ផ្តើម​​។​

បើ​តាម​ការចុះផ្សាយដដែល​​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិ​ល្បះ​មាន​គម្រោង​ជួសជុល​ឡើង វិញនូវប្រាសាទ​ និង​ ស្ពាន​បុរាណ​នេះ​ គឺ​ដើ​ម្ប​លើក​ស្ទួយ​ និង​អភិរក្ស​សម្រាប់​ទុក​ឲ្យ​ក្មេងៗ​ ជំនាន់​ក្រោយ​បានឃើញ​ និង​ស្គាល់ ​បើ​ទោះបីជា​ការ​ជួសជុល​មិន​បាន​ដូច​ដើម​ក៏​ដោយ​នោះ​៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required